Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើមិនមានអ្វីប្រែប្រួលទេ នាចុងខែមេសានេះ ពោលគឺថ្ងៃទី២៦ និង២៧ ដើមសប្តាហ៍ក្រោយ ចៅហ្វាយខេត្ត ២រូប គឺខេត្តក្រចេះ និងខេត្តប៉ៃលិន ត្រូវបានផ្លាស់ចេញទៅកាន់ភារកិច្ចថ្មី និងជំនួសវិញ ដោយអភិបាលរងខេត្ត ទាំងពីរនេះតែម្តង។

ខេត្តក្រចេះ គឺលោក សរ ចំរុង អភិបាលខេត្តក្រចេះ ត្រូវផ្លាស់ចេញ ហើយដាក់ជំនួសដោយអភិបាលរងខេត្ត គឺលោក វ៉ា ថន។ ហើយបើគ្មានអ្វីប្រែប្រួលួនោះ និងត្រូវធ្វើពិធីផ្ទេរតំណែង នាព្រឹកថ្ងៃទី២៦ មេសា ខាងមុខនេះ។

ខេត្តប៉ៃលិន គឺលោក កើត សុធា  អភិបាលខេត្ត ត្រូវផ្លាស់ចេញ និងដាក់ជំនួសដោយអភិបាលរងខេត្ត គឺលោក ផាន់ ចាន់ធុល។ ហើយបើគ្មានអ្វីប្រប្រួលទេនោះ និងត្រូវប្រកាសផ្ទេរតំណែងនាព្រឹកថ្ងៃទី២៧ មេសា ខាងមុខនេះ។

ពីធីផ្ទេរតំណែងចៅហ្វាយខេត្តទាំងពីរខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ច្រើនរូបផងដែរ។

គេមិនទាន់ដឹងថា ការដកចៅហ្វាយខេត្តទាំងពីររូបខាងលើនេះ ពាក់ព័ន្ធទៅហ្នឹងរឿងអ្វីនោះទេ តែអ្នក​ខ្លះថា លោកទាំងពីរដល់អាយុចូលនិវត្តន៍។

ចំណែលឯមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ការផ្លាស់ប្តូរ ផ្ទេរភារកិច្ចមន្ត្រីរាជការ ជារឿងធម្មតា និងដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor