
លោក ហុង យូឡុង បានបន្ថែមថា៖ វាជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយខ្ញុំដឹងថាបងប្អូន និងក្រុមគ្រួសារចង់ឱ្យខ្ញុំល្អ តែខ្ញុំនៅជាមួយនាង តើខ្ញុំមានអីអាក្រក់? ខ្ញុំមិនយល់តើពួកខ្ញុំធ្វើអ្វីខុស? ទាល់តែបាត់បង់សមាជិកគ្រួសារម្នាក់នេះ ទើបអ្នកទាំងអស់គ្នា ពេញចិត្ត និងសប្បាយចិត្ត មែនទេ? ក្ដីស្រលាញ់ មិនមែនចង់ស្រលាញ់ ស្រលាញ់ ចង់ឈប់ ឈប់នោះទេ។
ការណ៍សួរបែបនេះ ក្រោយពីក្រុមគ្រួសាររបស់លោក ហុង យូឡុង បានបង្ហោះសារជាសាធារណៈបដិសេធមិនទទួលស្គាល់៖ នេះជាសារមិនទទួលស្គាល់

លោ ហុង យូឡុង បានប្រាប់ថា បានស្រលាញ់គ្នាជាមួយនិងមនុស្សស្រីម្នាក់ឈ្មោះ ហុង ហ្វាង អស់រយៈពេល4ឆ្នាំ ក្នុងរយៈពេល4ឆ្នាំនេះ ពួកខ្ញុំបានរងទុក្ខលំបាក តស៊ូ ខំព្រឹង ព្យាយាម ទាំងបាតដៃទទេ ដើម្បីរកលុយ និងជម្នះ ចង់មានអនាគត និង រស់នៅជាមួយគ្នា។ តែមានរឿងរាវខ្លះដែរបានធ្វើឱ្យក្រុមគ្រួសាររបស់ខ្ញុំមានការយល់ច្រលំពី ពាក្យសំដី និង ទង្វើឆ្គមឆ្គង ដោយអចេតនាមួយចំនួន នាងមិនមែនជាមនុស្សស្រីដូចអ្នកទាំងអស់គ្នាគិតនោះទេ។
ចុងក្រោយនេះលោកចង់ប្រាប់ទៅ ញាតិមិត្ត បងប្អូន និងក្រុមគ្រួសារទាំងអស់ឱ្យដឹងថា លោកមិនអាចធ្វើតាម និង ស្ដាប់ក្រុមគ្រួសារបានឡើយ ព្រោះខ្ញុំស្រលាញ់នាង ពួកយើងស្រលាញ់គ្នាចិត្ត និងចិត្ត។ ហើយនេះជាការជ្រើសរើស និង ការសម្រេចចិត្តរបស់ខ្ញុំផងដែល។


