 
  ពោធិ៍សាត់ៈ ទារកអាយុទើបតែ០ខែម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្តាយកំពុងតែធ្វើការនៅមុខផ្ទះ និងទុកកូនចោល ក៏ស្រាប់តែកូនវាធ្លាក់លូបង្គន់ស្លាប់តែម្តង។
ហេតុការណ៍គួឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៤៖១៥នាទីរសៀល ថ្ងៃ ពុធ ៤រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
កុមារារងគ្រោះ ឈ្មោះ ឌី រតនា អាយុ១០ខែ មានទីលំនៅភូមិកើតហេតុខាងលើ មានម្តាយ ឈ្មោះ ហុន ស៊ុមហ៊ាន អាយុ២៥ឆ្នាំ និងឪពុកឈ្មោះឌឿន ឌីអាយុ២៦ឆ្នាំ។

បើតាមសម្តីម្តាយ កុមារា កម្សត់រូបនេះ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានទុកកូនឲ្យដេកនៅក្រោយផ្ទះ រួចគាត់ក៏ទៅមុខផ្ទះ បោសសម្អាតផ្ទះ តែពេលមកដល់វិញ ស្រាប់តែបាត់កូនរកមិនឃើញ ក៏ទៅមើលមាត់លូបង្គន់ ក៏ឃើញកូននៅក្នុងនោះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានចុះទៅដល់ចំណុចកើតហេតុផ្ទាល់ និងបញ្ជាក់ថាកុមារារូបនេះ ពិតជាស្លាប់ដោយសារលង់ទឹកលូបង្គន់ប្រាកដមែន រួចសមត្ថកិច្ចប្រគល់ជួនក្រុមគ្រូសារធ្វើបុណ្យទៅតាមប្រពៃណី៕
 
 
 

