Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅម្តុំផ្ទះសំណាក់ ហូលីដេ សែនសុខ បានដាក់ការសង្ស័យថា ម្ចាស់ផ្ទះសំណាក់ខាងលើនេះ បានផ្តល់ទីតាំងជួលបន្ទប់ឲ្យក្រុមក្មេងស្ទាវៗទៅប្រមូលផ្តុំគ្នាសម្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាហេតុធ្វើឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះមកធ្វើការឆែកឆេនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែផ្ទះសំណាក់នោះ និងឃាត់ខ្លួនបានជនសង្ស័យ២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែឆ្ងល់ថែមទៀតនោះ គឺនៅពេលដែលអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពក្រុមជនសង្ស័យខាងលើ បែរជាសមត្ថកិច្ចខាងមន្ទីរប្រឆាំគ្រឿងញៀនដែលចុះបង្ក្រាប បែរជាមិនឲ្យថតរូបក្រុមជនសង្ស័យ និងវត្ថុតាងទៅវិញដោយសម្អាងថា នេះជានីតិវិធី។ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់ប្រជាពលរដ្ឋវិញសង្ស័យថា ខ្លាចអាម៉ាស់មុខទៅវិញទេ ព្រោះថាកម្លាំងមន្ទីរប្រឆាំគ្រឿងញៀនមួយទាំងមូល បែរជាបង្ក្រាបបានជនសង្ស័យតែពីរនាក់ ដកហូតថ្នាំញៀនបានតែមួយកូនកញ្ចប់ និងសម្ភារជក់គ្រឿងញៀនមួយចំនួនតូចទៅវិញ នេះមិនខ្មាស់គេទេអី?។

ប្រជាពលរដ្ឋដែលរស់តំបន់ខាងលើបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយមានវិធានចុះពិនិត្យទីតាំងផ្ទះសំណាក់យីហោ ហូលីដេសែនសុខ នេះផងដែលម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យជួលបន្ទប់ឲ្យក្រុមក្មេងស្ទាវទៅប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។

ពួកគាត់បានលើកឡើងទៀតថា បើទោះបីជាម្ចាស់ផ្ទះសំណាក់ ហូលីដេសែនសុខ នេះបើកអាជីវកម្មមានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏ដោយចុះប៉ុន្តែមុននឹងជួលបន្ទប់ឲ្យគេស្នាក់នៅក៏ត្រូវឲ្យអ្នកដែលមកជួលនោះ យកអត្តសញ្ញាណប័ណ្ណមកជាមួយផងចាំជួលឲ្យ តែម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យមិនបានធ្វើតាមច្បាប់ដែលបានសុំនោះទេ មើលទៅគឺឲ្យតែបានលុយដាក់ហោប៉ៅ គឺមិនខ្វល់ពីអ្នកណាទាំងអស់ទោល្មើស និងច្បាប់ក៏ដោយទើបពួកជួញដូរ និងប្រើប្រាស់គ្រឿញៀនទាំងនោះបានដៃនាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់នេះស្នាក់នៅ។ ដូច្នេះហើយពួកគាត់សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអ្នកច្បាប់ជួយមានវិធានការចុះទៅពិនិត្យផ្ទះសំណាក់ខាងលើនេះផងកុំឲ្យប្រព្រឹត្តល្មើសច្បាប់តទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor