Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នគរបាលខណ្ឌ៧មករា នារសៀលថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានធ្វើសន្និសីទកាសែតបង្ហាញមុខសញ្ញាក្រុមចោរប្លន់ទាំង១១នាក់ ក្នុងនោះមានស្ត្រី៣នាក់ និងអាវុធខ្លីចំនួន២ដើម ម៉ូតូចំនួន៦គ្រឿង រួមទាំងថ្នាំញៀនមួយចំនួន ដែលកម្លាំងនគរបាលបានចាប់ឃាត់ និងប្រមាញ់ពីភូមិសាស្ត្រផ្សេងៗតាំងពីយប់ថ្ងៃអាទិត្យ។

នៅក្នុងសន្និសីទនោះលោក ក្រេត សិខរីន អធិការរងទទួលផ្នែកព្រហ្មទណ្ឌ តំណាងលោក នេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានប្រាប់ឲ្យ​ដឹងថា ក្រោយពីមានករណីហិង្សានិងប្រើប្រាសអាវុធខុសច្បាប់នៅក្នុងខណ្ឌចំការមន  កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចុះឃាត់ក្រុមជនសង្ស័យនៅអគារបុរីកីឡាទី៨ បានចំនួន៥នាក់ ក្នុងនោះមានស្ត្រី២នាក់ រួចបន្តទៅឃាត់ខ្លួននៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន២នាក់ បុរសម្នាក់ស្ត្រីម្នាក់ រួមទាំងអាវុធខ្លីមួយដើម រួចក៏បន្តចុះទៅឃាត់ខ្លួនបានចំនួន៣នាក់ទៀត នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជាក់ស្តែងកម្លាំងនគរបាលបានចុះបង្ក្រាបបានក្រុមចោរប្លន់ទាំង១១នាក់ នេះមានស្ត្រីចំនួន៣នាក់ អាវុធខ្លី២ដើម ម៉ូតូចំនួន៦គ្រឿង ថ្នាំញៀនចំនួន៥កញ្ចប់ មាន១កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញឿនមួយចំនួន។

បច្ចុប្បន្នកម្លាំងនគរបាលបាន ឃុំខ្លួនក្រុមចោរប្លន់យ៉ាងសកម្មរួមទាំងវត្ថុតាងបណ្តោះសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor