header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ សាកសពបុរសម្នាក់ ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាកម្មករទូកនេសាទ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកមកទើនៅចំណុចផែកោះស្មាច់ ស្ថិតក្នុងភូមិកោះស្ដេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ហើយរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងអធិការនគរបាលស្រុកគិរីសាគរ បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍កោះស្តេច ពេទ្យមណ្ឌលសុខភាពស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការពិនិត្យឃើញថា សពជាមនុស្សប្រុស គ្មានអាវ ស្លៀកខោខ្លីពណ៌ខ្មៅ មានសភាពហើមរលួយស្អុយ ពុំស្គាល់អត្តសញ្ញាណ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច សាកសពដែលត្រូវបានប្រទះឃើញជាកម្មករទូក អណ្តែតមកពីសមុទ្រក្រៅ។ បច្ចុប្បន្ន សពត្រូវបានយកទៅកប់ទុកនៅក្បែរទីតាំងនោះ (លើកោះស្មាច់)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post