
ព្រៃវែង៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន HC បានខូចនៅកណ្ដាលស្ពានតឹងស្សាបា ស្ថិតនៅចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បណ្ដាលឲ្យខូចសាច់ ថ្នល់កៅស៊ូមួយចំនួន ខណៈដែលតំណាងក្រុមហ៊ុនមួយ នេះបានចេញមុខអះអាងថា ក្រុមហ៊ុនខ្លួន មិនដែលមានឡានដឹកទំនិញលើសទម្ងន់នោះទេ នេះបើ យោងតាម លោក ភារៈ តំណាងក្រុមហ៊ុន HC បានចេញមុខអះអាង ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា ឡានដែលចតលើស្ពានអ្នកលឿង ហើយបង្កអោយខូចថ្នល់កៅស៊ូនេះ មិនមែនមកពីឡានដឹកលើសទម្ងន់ទេ មកពីឡានខូច ហើយខ្លាចវារអិលថយក្រោយ ខ្លាចបង្ករគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ក្រុមការងារក៍បានយកឈើមក ដល់កង់ ហើយវាក៍ធ្វើអោយ ខូចថ្នល់កៅស៊ូបន្តិចបន្តួច ប៉ុន្តែក្រុមហ៊ុន ធានាថា នឹងចេញសងវិញ គ្រប់យ៉ាង ធ្វើយ៉ាងណា អផុថ្នល់កៅស៊ូដែលខូចនោះ ស្អាតឡើងវិញ ។

លោកតំណាងដដែលថា ឡានខ្លួនបានចូលជញ្ចីងថ្លឹងទម្ងន់បានត្រឹមត្រូវណាស់ ហើយមិនលើសទេ ប៉ុន្តែពេលឡានខ្លួនបើកមកដល់ចំនុចខាងលើ ក៍ស្រាប់តែបែកទុយយោខ្យល់ ដែលធ្វើអោយឡាន មិនអាចទៅមុខរួច ហើយខ្លាចបង្ករបញ្ហាផ្សេងៗ ខ្លួនក៍ឈប់ចតលើស្ពាន ហៅជាងមកជួសជុលទំរាំហើយ ប្រើពេល ៣ ទៅ ៤ ម៉ោង ទើបរួចរាល់ ។ លោកបញ្ចាក់ថា ការប្រើពេលយូរដូច្នេះហើយ ទើបបណ្ដាលអោយថ្នល់កៅស៊ូថ្នល់ មិនអាចស៊ូបាន ទើបបណ្ដាលអោយខូចតិចតួច ប៉ុន្តែក្រុមហ៊ុនធានាសងជូនវិញអោយបានដូចដើម ៕


