Sponsor
អាម៉ាប៉ាប៉ាញ៉ូស

Update:រហូតមកទល់នឹងពេលនេះ ប៉ូលិសខេត្តកំពង់ចាមចាប់ខ្លួនជនសង្ស័យបានម្នាក់ហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់​ បន្ទាប់ពីពួកគេបានចាប់ជម្រិតជនជាតិវៀតណាមដូចគ្នា​ នៅក្នុងទឹកដីខ្មែរ។

អភិបាលខេត្តកំពង់ចាម​ លោក​ គួច​ ចំរើន​ នៅយប់ថ្ងៃអាទិត្យ ១រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៨​ នេះ បានប្រាប់អង្គភាពសារព័ត៌មាន​ Cam Post ដោយខ្លីថា​ “ចាប់បាន​ ១កំពុងនាំមកសួរ“។

ជនសង្ស័យទើបចាប់បាន

កំពង់ចាមៈ មានករណីភ្ញាក់ផ្អើលថ្មីមួយទៀតហើយ​ នោះគឺករណីចាប់ជម្រិតនៅក្រុងកំពង់ចាម​ ដែលប៉ូលិសអះអាងថា​ ជនល្មើសគឺជាជនជាតិវៀតណាម​ ចំណែកជនរងគ្រោះក៏ជាជនជាតិវៀតណាមដែរ។

រហូតមកទល់នឹងរសៀល ថ្ងៃអាទិត្យ ១រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៨​ នេះប៉ូលិសក្រុងកំពង់ចាម បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធតាមចាប់ជនល្មើសឲ្យខាងតែបាន​ ពិសេសគឺរថយន្តម៉ាក​កាមរី​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2L-7050 ក្រោយពីពាក់ព័ន្ធករណីចាប់ជម្រិត។

បើតាមមន្រ្តីប៉ូលិសខេត្តកំពង់ចាម​ បានប្រាប់ថា​ កាលពីព្រឹកមុិញមានករណីចាប់ជម្រិតយករថយន្ត១គ្រឿង នៅក្នុងសណ្ឋាគារភ្នំប្រុស​ ស្ថិតក្នុងក្រុង​-ខេត្តកំពង់ចាម​ ដោយជនរងគ្រោះជាជនជាតិវៀតណាម​ ចំណែកក្រុមជនល្មើសក៏ជាជនជាតិវៀតណាមដូចគ្នាផងដែរ​។

ប៉ូលិសបន្តថា​ ករណីនេះសង្ស័យជនរងគ្រោះជាអ្នករត់តាក់សុីដែលជនល្មើសចូលតាមក្រុងបាវិត ខេត្តស្វាយរៀង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor