
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនូវលំដាប់លេខរៀង នៃគណបក្សនយោបាយទាំង២០ ជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ឧសភា រួចមក មានគណបក្សជាបានពេញចិត្ត នឹងលេខរៀងរបស់ខ្លួន ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺជាក់ស្ដែង លោក សេង សុខេង ដែលជា ប្រធានគណបក្សសញ្ជាតិកម្ពុជា បានថ្លែងយ៉ាងពេញចិត្ត បន្ទាប់ពីបានលេខរៀងទី០៤ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា នីតិកាលពី០៥ កន្លងមក ។

ក្នុងនោះដែរលោកបានបន្តថា លេខរៀងនេះ គឺជាសញ្ញានៃជោគជ័យរបស់គណបក្សលោក ដែលស្របនឹងទិសដៅគោលនយោបាយ នៃព្រហ្មវិហារធម៌៤ របស់គណបក្សបានកំណត់ នឹងជួយឲ្យគណបក្សលោក ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដូចគណបក្សប្រជាជនកម្ពុជាកន្លងមកអ៊ីចឹងដែរ។

លោកសង្ឃឹមយ៉ាងមុតមាំថា ការបោះឆ្នោតនីតិកាលពី០៦ ខាងមុខនេះ គណបក្សសញ្ជាតិកម្ពុជានឹងទទួលបានជ័យជម្នះ ដ៏មហិមាដល់ប្រជាជនកម្ពុជាទាំងមូល តាមរយៈចំណុចទាំង៤ ដែល
ទី១ សាមគ្គីធម៌
ទី២ ការធ្វើបុណ្យ
ទី៣ រក្សាសីល
និងទី៤ បណ្ដុះនូវគ្រាប់ពូជព្រះនិពាន្វ។

សូមស្តាប់សំឡេង៖