
ពោធិ៍សាត់ៈ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានថៃ បាញ់សម្លាប់ ខណៈលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង។
សពពលរដ្ឋខ្មែរ ដែលត្រូវទាហានថៃបាញ់សម្លាប់នោះ កាលពីម៉ោង៤:១៥ នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានឈ្មោះ សះ សុខ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន សពត្រូវបានគ្រួសារសាច់ញាតិទៅយកមកធ្វើបុណ្យតាមប្រពៃណី៕
