header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារី២នាក់​ ខណៈកំពុងតែជិះម៉ូតូឌុបគ្នា បានសម្រេចហើយ ក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនភាមៗទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ យកទៅសួរនាំនៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះតាមបណ្ដោលផ្លូវ១៣៨ នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុនពេលកើតហេតុជនរងគ្រោះជានារីទាំង២នាក់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក​ឌុបគ្នា ភ្លាមនោះក៏ស្រាប់តែមាន ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពាក់ស្លាកលេខភ្នំពេញ 1GI-0203 មកឆក់ទូរស័ព្ទដៃជនរងគ្រោះដែរអង្គុយខាងក្រោយ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួន ស្រាប់តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ដែលកំពុងល្បាតនៅក្បែរនោះ ក៏បាននាំគ្នាដេញរហូតទើបឃាត់ខ្លួនភាមៗតែមង្ត ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ ព្រោះជាម្ចាស់ទឹកដីផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ២សួរនាំ និងកសាងសាណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post