header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ និងប្រជាធានចលនាសង្គ្រោះជាតិ តែងតែបន្ដអំពាវនាវ មិនឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កុំទៅចូលរួមបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយដោយឲ្យពលរដ្ឋយកថ្នាំពណ៌ខ្មៅលាបដៃនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា នេះជាបទល្មើសព្រហ្មទណ្ឌដូច្នេះកុំបង្កើត កំហុសព្រហ្មទណ្ឌលើខ្លួនឯងអ្វីទៀត បើខ្លួនជាប់ឈ្មោះជាអ្នកជាប់គុកហើយនោះ។

សម្តេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរ ការរោងចក្រ ស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) នៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ថា គូសអ្វី ក៏ដោយ ឲ្យតែនៅក្នុងក្រឡោនលើសន្លឹកឆ្នោត ហើយអ្វីមាននៅក្នុងដៃហើយត្រូវបន្តរក្សាវា។ សម្តេចបន្តថា មានអ្នកខ្លះថា ដេកផ្ទះឈ្នះឯង ដោយគេមិនឲ្យពលរដ្ឋទៅបោះឆ្នោតទេ។

ផ្តាំទៅអ្នកខ្លះថា អ្នកមិនអាចជោគជ័យទេ ហើយកុំទៅបង្កើតកំហុសព្រហ្មទណ្ឌ ដោយឲ្យពលរដ្ឋយកថ្នាំលាបសក់លាបដៃ បើមិនទៅបោះឆ្នោត អាមេបោកបញ្ជាពីក្រៅ គឺអាមេជាប់គុក។

សម្តេចថា បើមិនចូលគុកទេ ក៏គុកមករកវាដែរ ហើយកុំមកចង្អុលអ្នកក្នុងស្រុកឲ្យជាប់គុក ដូច្នេះកុំបង្កើតនូវកំហុស ដូច្នេះពលរដ្ឋទៅបោះឆ្នោត។ ពីមុនថា គ្មានអ្នកណារំលាយ ហើយថា តិចទៀតនឹងអនុញ្ញាតឲ្យដំណើរការឡើងវិញ 

សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកាប្រមាណ ៩៩០រៀល ដូច្នេះសន្លឹកឆ្នោត ជាង១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា១០ពាន់ លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារ ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានត្រៀម កងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី ២៩ កក្កដា ខាងមុខ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post