
កោះកុងៈ អាជ្ញាធរថៃ កាលពីល្ងាចថ្ងៃទី៣០ ឧសភា ម្សិលមិញ បានបញ្ជូនពលករខ្មែរចំនួន១០នាក់ ដែលឆ្លងដែនខុសច្បាប់ មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។

សមត្ថកិច្ចច្រកទ្វារចាំយាម បានឲ្យដឹងថា ពលករខ្មែរខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម ត្រូវគេចាប់ដាក់ឃុំអស់រយៈពេលជិត១ឆ្នាំហើយ នៅខេត្តត្រាត ពីចោទនេសាទទឹករាក់ ក្នុងតំបន់ហាមឃាត់។

បន្ទាប់ពីអប់រំណែនាំរួច កម្លាំងជំនាញ បានរកមធ្យោបាយធ្វើដំណើរដល់ពលករខាងលើ ឲ្យត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕

