Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​ដៃស្អិតម្នាក់ បានធ្វើសកម្មភាព លបចូលពីក្រោយលូកយកទូរសព្ទ័ដៃ IPhone បានសម្រេចពីយុវតីមួយក្រុម ខណៈពេលកំពុងអង្គុយលើរបង CITY HALL កោះពេជ្រ​ តែចៃដន្យទាក់ខ្សែសាកទូរស័ព្ទទាក់ជើងយុវតីម្នាក់ ស្រាប់តែ​ជនសង្ស័យស្ទុះរត់ទៅ ទើបភ្ញាក់ស្រែកចោរៗ ផ្អើលដល់សន្តិសុខតាមចាប់បាន ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះតែម្ដង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩:៤០នាទីយប់ ថ្ងៃសៅរ៍​ ទី២៧ ខែឧសភា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចរបង CITY HALL ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចមិនបានប្រាប់ថា ជនសង័្សយដែលឃាត់ខ្លួននោះ ឈ្មោះអ្វីនោះទេ សូម្បីតែ​សាកសួរឈ្មោះជនសង្ស័យ ក៏សមត្ថកិច្ចដេញចេញក្រៅដែរ ​និយាយរួម គឺមិនស្គាល់អត្តសញ្ញាណ​ ភិនភាគ​ភេទប្រុស​ អាយុប្រហែល២៥ឆ្នាំជាង។

បើតាមសម្តីនារីរូបស្រស់ដែលជាម្ចាស់ទូរស័ព្ទ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា មុនពេលកើតហេតុរូបគេទាំង៥នាក់ បានជិះម៉ូតូឌុបគ្នា មកអង្គុយនៅ ជាប់របង CITY Hall ហើយបានទុកទូរស័ព្ទសាកថ្មជាប់នឹងប្រដាប់សាកថ្មលើកន្លែងអង្គុយ រួចអង្គុយជជែកគ្នាលេង ដោយមិនបានចាំអារម្មណ៍ និងមិនដឹងថា ជនសង្ស័យខាងលើនេះ បានដើរមកពីខាងក្នុងបរិវេណ CITY Hall មកធ្វើសកម្មភាព លបចូលពីក្រោយខ្នងលូកយកទូរសព្ទ័ដៃ IPhone របស់ខ្លួន ខណៈពេលកំពុងជជែកគ្នាលេង តែចៃដន្យពេលលូកយក ខ្សែសាកដែលដោតថ្មជាប់ទូរស័ព្ទទាក់ជើងមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ស្រាប់តែ​ជនសង្ស័យស្ទុះរត់យកទូរស័ព្ទនោះទៅ ទើបភ្ញាក់ស្រែកចោរៗ ផ្អើលដល់សន្តិសុខកោះពេជ្រជួយដេញតាមចាប់បាន ហើយទាក់ទងប្រគល់ជូនសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ហើយមិនអនុញ្ញាតឲ្យ​ក្រុមអ្នកសារព័ត៌មានយើងផ្ដិតរូបឡើយ សូម្បីតែ​សាកសួរឈ្មោះជនសង្ស័យក៏សមត្ថកិច្ចដេញចេញក្រៅដែរ ក្រោយមកក៏បានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor