
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន ហ៊ុន នាយរដ្ឋមន្ដ្រីកម្ពុជា បានជំរុញឲ្យក្រុមពាណិជ្ជករ ក៏ដូចជាអ្នកដែលមានទ្រព្យធនក្នុងប្រទេសកម្ពុជា អាចទិញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើដំណើរពីព្រោះវាអាចបម្រើប្រយោជន៍ជាច្រើន។
នៅក្នុងពិធីសម្ពោធអគារវឌ្ឍនៈ នៅរសៀលថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន ថា បច្ចុប្បន្ននេះវិស័យឯកជនកំពុងមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងក៏បានរួមចំណែកក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនផងដែរ។
សម្ដេច ថ្លែងថា "ជំរុញឲ្យក្រុមពាណិជ្ជករ ក៏ដូចជាអ្នកដែលមាន ទ្រព្យធនក្នុងប្រទេសកម្ពុជាអាចទិញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើដំណើរពីព្រោះវាអាចបម្រើប្រយោជន៍ជាច្រើន"។
សម្ដេច ក៏បានជំរុញឲ្យមានការនាំចូលនូវឧទ្ធម្ភាគចក្រផងដែរ ម៉្យាវិញទៀតពេល ដែលរាជរដ្ឋាភិបាលត្រូវការដូចជាសម្រាប់ជួយសង្គ្រោះពេលមានទឹកជំនន់ដល់ប្រជាពលរដ្ឋបានផងដែរ។

ទោះបីជាពេលនេះកម្ពុជាមានការរីកចម្រើនប៉ុណ្ណេះក៏ដោយ ក៏កម្ពុជានៅតែត្រូវការការវិនិយោគបន្ថែមទៀត ដើម្បីឲ្យប្រទេសដ៏កំសត់មួយនេះមានការវិឌ្ឍរីកចម្រើនបន្ថែមទៀត។
សម្តេចតេជោ ពិតជាមានមោទនភាពចំពោះការវិនិយោគរបស់ក្រុមហ៊ុន វឌ្ឍនៈនេះ ដែលបាននាំមកនូវផលិតផល របស់ក្រុមហ៊ុន និងម៉ាកល្បីៗពីបរទេសមកលក់ក្នុងអគារពាណិជ្ជកម្មនេះ សង្ឃឹមថាក្រុមហ៊ុន និងទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស៕