
មុននេះបនិ្តច ល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨នេះ តាមការបង្ហោះជាខ្សែអាត់វីដេអូខី្លមួយ ដែលមានរយៈពេលប្រមាណជាង២នាទី ដោយបានបង្ហាញពីការឈ្លោះប្រកែកគ្នាមួយ ពីបុរសដែលស្លៀកពាក់ ជាសមត្ថកិច្ច បានប្រើអំពើហិង្សា លើនារីជិះម៉ូតូម្នាក់ ។
ក្រោយបានឃើញបែបនេះ ធ្វើអ្នកនិយាយបញ្ហាក្នុងសង្គម អ្នកនយោបាយ ក៏ដូចជាតារាចម្រៀង បានលើកឡើងថា:
សារពីលោក វិល្លាម ៖ វីឌីអូមួយដែលបង្ហាញពីមន្ត្រីនគបាលដែលជាអ្នកអនុវត្តន៍ ច្បាប់បង្ករហឹង្សាលេីស្ត្រីទន់ខ្សោយយ៉ាងឃោឃៅនឹងអសីលធម៌ នៅទីសាធារណៈ សង្គមនីតិរដ្ឋ រដ្ឋដែលគ្រប់គ្រងដោយច្បាប់តែអ្នកអនុវត្តន៍ច្បាប់បែរជាបំពានច្បាប់យ៉ាងកំរោលទៅវិញ ។

សាររបស់ លោក ផែង វណ្ណៈ ៖ មន្ត្រីនគរបាលទះកំភ្លៀងពលរដ្ឋនៅជិតផ្សារអូឡាំពិក សូមរកយុត្តិធម៌អោយនារីរងគ្រោះផង

សារពី តារាចម្រៀង ម៉ៃ សុគន្ធ៖ មិនចង់រិះគន់ទេ បុន្តែលោកប៉ូលីសរឺលោកសណ្តាប់ធ្នាប់ ដូចជាលើសពេក លើកដៃកាន់អាយកូមវាយមនុស្សស្រី (ទោះនាងខុសច្បាប់ចរាចរណ៍ តែនាងមិនមែនជាចោររឺឃាតករទេ ចាំបាច់អីវាយនាង) សួរថាបើសិនមានបុគ្គលបែបនេះតែ10នាក់ ស្ថាប័នមួយនេះទៅជាយ៉ាងណាខូចប៉ូលីសដែលល្អៗអស់ហើយ បើមិនបញ្ឈរជើងសូមពិចារណាតាមការគួរ Credit by Pha Net

គួរបញ្ចាក់ផងដែរថា ហេតុការណ៍បានកើតឡើងនៅម្តុំក្បែរផ្សារអូឡាំងពិច ។
ចង់ដឹងច្បាស់ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖