Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការចោលសំរាមដោយមិនគោរពតាមពេលម៉ោងកំណត់ ដែលក្រុមហ៊ុនស៊ីនទ្រីមកប្រមូល គឺនាំឲ្យមានសំរាមសល់តាមទីសាធារណៈ ប៉ះពាល់បរិស្ថាន និងសោភ័ណភាពទីក្រុង។ ជាក់ស្ដែងមន្ទីរព្យាបាលធ្មេញ យីហោអប្សរា ស្ថិតនៅតាមបណ្តោយផ្លូវភ្លោះព្រះអង្គឌួង កែងផ្លូវលេខ៦១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលតែងតែយកសំរាមមកចោលនៅលើចិញ្ចើមផ្លូវសាធារណៈ នៅពេលព្រឹក ហើយពុំស្តាប់តាមការណែនាំរបស់អជ្ញាធរខណ្ឌ-សង្កាត់ឡើយ នៅពេលអាជ្ញាធរចុះអប់រំណែនាំ គាត់បាននិយាយថា គាត់បានបង់សេវាឲ្យក្រុមហ៊ុនស៊ីនទ្រី រួចហើយ ដូច្នេះ គាត់យកមកដាក់ពេលណាក៏បានដែរ។ ទង្វើនេះ គឺជាឥរិយាបទខុសឆ្គងមួយក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ដែលរដ្ឋបាលខណ្ឌ សូមធ្វើការផ្សព្វផ្សាយកុំយកគំរូតាមឲ្យសោះ ។

"ពលរដ្ឋម្នាក់ជាសារមួយ សម្រាប់អប់រំពលរដ្ឋដទៃទៀត ឲ្យយល់ដឹងពីបរិស្ថាន និង អនាម័យ ដែលជាប្រភពនៃសោភ័ណភាពសហគមន៍យើង"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor