នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨នេះ តាមរយៈផេគ លោក ហេងឡុង និងវីដេអូបកស្រាយផ្ទាល់ពី នាយ ពែកមី ទាក់ទងនឹងរឿងជនបង្ករថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 ដែលបានបើកដេញបុកម៉ូតូប្អូនប្រុសនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋ រងរបួស ធ្ងន់ធ្ងរក្អួតធ្លាក់ឈាមនោះ ខណៈមកទល់ថ្ងៃនេះ បានត្រឹមតែឃាត់រថយន្ត ឯជនបង្កគេចខ្លួនបាត់ ប៉ុន្តែមានការចរចា។
ការចរចារបានធ្វើឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ ដោយអធិការដ្ឋានខណ្ឌ បានអញ្ជើញឪពុកជនរងគ្រោះទៅចរចាឲ្យលុយ ៤ពាន់ដុល្លារ ប៉ុន្តែគ្រួសារជនរងគ្រោះមិនបានមានការឯកភាពទេ។
តាមរយៈការមិនឯកភាពនេះ ខាងជនរងគ្រោះលើកឡើងថា « សុំបងប្អូនដែលស្រលាញ់យុត្តិធម៌ ជួយស៊ែររកយុត្តិធម៌ជូនប្អូនប្រុសពែកមីផង👏👏 ឈ្លោះគ្នា គេសុំទោសហើយដេញបុកសម្លាប់រហូតដល់គេគ្នាភយ័ហួសទៅបុករបងផ្ទះគេស្ទើរស្លាប់ខ្លួន សុំសង៤០០០ដុល្លា ខណៈជនរងគ្រោះខ្ចីលុយគេព្យាបាលអស់ជាង១មុឺនដុល្លាហើយ😡😡ខ្ញុំសន្យាថានឹងចេញរកយុត្តិធម៌ជូនគាត់លុះអវសាន »
សូមបញ្ជាក់ថា ការឃាត់រថយន្តខាងលើនេះ តារាកំប្លែងនាយ ពែក មី បានចេញមុខមកស្នើសុំឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយរកយុត្តិធម៌ឲ្យប្អូនប្រុស ក្រោយពីរថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខ ២AP-០១៩៨ បើកដេញបុកម៉ូតូប្អូនប្រុសរបស់លោក បណ្ដាលឲ្យទៅបុកនឹងជញ្ចាំងផ្ទះប្រជាពលរដ្ឋ រងរបួសយ៉ាងធ្ងន់ធ្ងរក្អួតធ្លាក់ឈាម ហើយរថយន្ដបើករត់គេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែ៥ ឆ្នាំ២០១៨ ។