Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវ- ក្រោមតំណក់ភ្លៀងរលឹមស្រិចៗ មួយមេធំលាយឡំជាមួយខ្យល់ បានឆក់យកជីវិតមនុស្ស២នាក់ ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។

បើយោងតាមរបាយការណ៍ ដែលទទួលបានបានឲ្យដឹងថា មានបរុស២នាក់បានស្លាប់ ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ ទី១មានឈ្មោះជុន ខុន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រៃរំពាក់ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះ កំពុងតែ​យកចប​មកកាយ​បង្ហូរទឹក​ចេញ​ពី​មុខផ្ទះរបស់គាត់។

និងទី២ ឈ្មោះ ជុំ ផែន ភេទប្រុស អាយុ ៥៨ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខណៈដែលជនរងគ្រោះ កំពុងដោះលបកំពឹស នៅកណ្ដាលបឹងវត្តតុំ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor