Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ភ្លៀងកក់ខែមួយមេធំ លាយឡំខ្យល់កន្ត្រាក់ និងរន្ទះផងនោះ បានធ្លាក់គ្របដណ្តប់រាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាលខេត្តមួយចំនួន នារសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ។

ជាក់ស្តែង អំណាចនៃខ្យល់ក្រោយឥទ្ធិពលទឹកភ្លៀង បានផ្តួលរំលំដើមឈើ១ដើមឲ្យបាក់សង្កត់លើរថយន្តហាយឡេនឌ័រ១គ្រឿង នៅចំណុចផ្ទះលេខ១២៨​ EO ផ្លូលេខ១៤៨​ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល​២​ ​ខណ្ឌដូនពេញ បណ្តាលឲ្យខូចខាត។

ទោះជាយ៉ាងនេះក្តី មិនមានមនុស្សរងរបួសនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ ដែលជាដើមរដូវវស្សា សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ខ្យល់ ភ្លៀង ផ្គរ រន្ទះ ក៏ដូចជាបញ្ហាសុខភាពឲ្យបានខ្ពស់ផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor