Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ខេត្តកណ្តាល​៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ​ក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាប ទំនិញចំនួន ១៣មុខ ដែលជាប្រភេទ ថ្នាំគីមី កសិកម្ម ដែលមានសារធាតុ គីមី ប្រមាណ​ជាង​១០​តោន បាននាំចូល​ដោយអត់​ច្បាប់​ពី ​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃទី​០៩ ខែឧសភា ម្សិលមិញ ឃាត់ខ្លួន​មនុស្ស​ពាក់​ព័​ន្ធចំនួន០​៣​នាក់​​នៅ​ចំណុច​វត្ត​ពោធិ៍​រាម្មា​ ស្ថិត​ព្រែក​ពោធិ៍​យួន​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ជា​របស់​ឈ្មួញ​លួច​ដឹក​តាម​ទូក​នៅ​ដង​ទន្លេបាសាក់ ចេញពី​ប្រទេស​វៀតណាម មក​កម្ពុជា​។​

លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានអោយដឹងថា ទៀតថា សមត្ថកិច្ច​បានប្រគល់​ទំនិញ​ព្រមទាំង ទូក​ចំនួន​០២​គ្រឿង និង​ឃាត់ខ្លួន​ម្ចាស់​ទំនិញ​ចំនួន​៣​នាក់ រួមមាន​៖ ទី១ ឈ្មោះ ង​ន ទ្រី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី០​២ លោក ហ៊ ម៉េង​ស៊ា​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ទី០​៣ លោក តូ នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​។​

​លោក​បញ្ជាក់ថា ក្រោយ​សាកសួរ​ម្ចាស់​ទំនិញ​ទាំង​០៣​នាក់ គឺពុំមាន​ឯកសារ​តាមផ្លូវ​ច្បាប់​អ្វី​ឡើយ ដូច្នេះ​សមត្ថកិច្ច​នាំ​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល ដើម្បី​សាកសួរ​បន្ថែម​ ចំណែកឯ​វត្ថុតាង​ចំនួន​១០​តោន នោះ ត្រូវបាន​នាំទៅ​ពិនិត្យ និង​ចាត់ចែង​ប្រគល់ឲ្យ​ជំនាញ​មន្ទី​កសិកម្ម​ខេត្ត​។​

​ជាមួយគ្នា លោក ឡេង ស្រេង បានបន្ថែមឲ្យដឹង​ទៀត​ថា ផលិតផល​ថ្នាំ​ប្រភេទ​ជីគីមី​ពុល​នេះ គឺ​មិនមែនជា​ប្រភេទ​ហាមឃាត់​ទេ ប៉ុន្តែ​ជា​ថ្នាំ​នាំចូល​ខុសច្បាប់ ដោយ​មិនមាន​ការចុះបញ្ជី​ការ​ពី​ក្រសួងកសិកម្ម​ត្រឹមត្រូវ​៕​  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor