
ប្រិយមិត្តប្រហែលជាបានជ្រាបហើយទាក់ទងនឹងរូបប៉ុន្មានសន្លឹក ដែលបង្កឲ្យមានរឿងភ្ញាក់ផ្អើលមួយ ខណៈរូបដំបូងគឺបុគ្គលិកហាង មីហិលពីរនាក់ បានជិះម៉ូតូដឹកកាដុងពណ៌លឿងចាស់ ដែលមើលទៅដូចជាទឹកស៊ុប ហើយត្រូវបានអ្នកលេង Facebook ធ្វើការចែករំលែកតៗគ្នា និងបញ្ចេញមតិរិះគន់ព្រោងព្រាត រហូតដំណឹងនេះបានដឹងដល់ម្ចាស់ហាង។


ការយល់ច្រឡំនេះ វាពិតជាធ្វើឲ្យប៉ះពាល់ដល់ឈ្មោះហាង មីហិល ជាខ្លាំង ទើបម្ចាស់ហាងសម្រេចចិត្តបង្ហាញ វីដេអូដែលបុគ្គលិកទាំង ២ ខាងលើនេះបានដឹកកាដុងនោះ ដោយម្ចាស់ហាងបញ្ជាក់ថា វាជាកាដុងដឹកសាំងសម្រាប់ធ្វើការចាក់ចូលម៉ាស៊ីនភ្លើងប៉ុណ្ណោះ។



ក្នុងនោះម្ចាស់ហាងក៏បាន រៀបរាប់ក្នុងបណ្តាញសង្គម Facebook រួមទាំងមានវីដេអូផងដែរនោះថា៖
ថ្ងៃនេះដែរដើម្បីអោយអស់ការសង្ស័យ គេក៏បានបញ្ចេញវីដេអូ Clip Video Camera ហាងមីហឹរ កាដុងនោះគឺជាសាំង ដែលបុគ្គលិកគាត់បានជិះទៅទិញនៅ Total ហើយដឹកយកមកចាក់ចូលម៉ាស៉ីនភ្លើងមុខហាងតែប៉ុណ្ណោះ សូមអ្នកទាំងអស់គ្នាឈប់យល់ច្រលំទៀតទៅ ហាងយើងខ្ញុំមិនបានធ្វើអ្វីខុសទេ ហើយហាងយើងខ្ញុំគឺគិតពីសុខភាពភ្ញៀវជាចំបង។
ជាចុងក្រោយសូមអរគុណដល់ភ្ញៀវទាំងអស់គ្នា ដែលតែងតែគាំទ្រនឹងជឿទុកចិត្តមកលើ ហាងមីហឹរ Seoul មីហឹរ៧យ៉ាង កន្លងមក សូមជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបានទាំងអស់គ្នា
វីដេអូទី ០១៖
វីដេអូទី ០២៖