header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអះអាង ករណីពុលស្លាប់មនុស្សជាង១០នាក់ និង រាប់សិបនាក់ផ្សេងទៀតពុលខ្លាំង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ មានទាំងក្មេងនិង ចាស់ នៅស្រុកចិត្តបូរី ខេត្តក្រចេះ កាលពីពេលកន្លងទៅ គឺមិនមែនពុលដោយសារ ថ្នាំ​កសិកម្ម​បាញ់​សម្លាប់​ស្មៅនោះ​ទេ គឺដោយសារ ធាតុគីមីសម្រាប់លាង សម្អាតមាស ដែលមានភាពពុលខ្លាំង ។ 

អំឡុងពេលចុះតាមដាន ក្រោយផ្ទុះករណីពុលស្លាប់ មន្ត្រីរបស់ក្រសួងបានរកឃើញ អ្នកជីករ៉ែមាស ដែលកំពុងធ្វើអាជីវកម្ម នៅតាមដងស្ទឹងព្រែកទេរ នោះ ហើយមានប្រើប្រាស់សារធាតុគីមីសម្រាប់លាងសម្អាតមាស ដែលមានភាពពុលខ្លាំង។

ជាមួយគ្នានេះដែរ ឯកឧត្តម បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានបញ្ជូនសំណាករកឃើញថ្មី ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ និងមានវិធានការ ទៅលើម្ចាស់អាជីវកម្មមាសទាំងនោះ ដែលមានទាំង មានច្បាប់អនុញ្ញាត និង គ្មានច្បាប់។

ក្រសួងបាន​បញ្ជូន​ក្រុម​បេស​កម្ម​ចម្រុះ មាន​វិទ្យាស្ថាន​ស្តងដារ នៃ​មន្ទីរពិសោធន៍​របស់​ក្រសួង រួម​ជាមួយ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត ដែល​ចុះ​ទៅ​ជាមួយ​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម ដើម្បី​ធ្វើការ​ស្រាវជ្រាវ  ហើយ​ក្រសួង​បាន​យក​ទឹក មាន​ប្រភព​នៅ​ជិត​ៗ​ព្រែក​ទេរ យក​ច្រើន​កន្លែង​មក​វិភាគ តាំងពី​ដើម​ទី រហូត​ដល់​ចុង​ទី ដើម្បី​មើល​ថា វា​មាន​ជាតិពុល​របៀប​ម៉េច ?

ជាបន្តសូមទស្សនាប្រសាសន៍ ឯកឧត្តម ចម ប្រសិទ្ធ៖

 

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ករណីពុលទឹកនេះបានឈានទៅដល់ភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដំបូងឡើយមានតែឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ ប៉ុន្តែគិតត្រឹមម៉ោង១៖៣០នាទីថ្ងៃទី១០ ខែឧសភានេះ បានកើនឡើងដល់ជាង៨០នាក់។

សូមជម្រាបថា ករណីពុលទឹកនេះដែលភ្ញាក់ផ្អើលដំបូង បានផ្ទុះឡើង នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post