
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងសមត្ថកិច្ចអនុវត្តនីតិវីធីនៃក្រសួងមហាផ្ទៃ នៅម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំង ដែលមានជនជាតិវៀតណាមរស់នៅខុសច្បាប់២កន្លែង ឃាត់ខ្លួនបានជនបរទេសចំនួន៩នាក់។

នគរបានអន្តោប្រវេសន៍ បានឲ្យដឹងថា ទីតាំងទី១ នៅក្នុងភូមិដើមគសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបានម្នាក់ និងទីតាំងទី២ នៅព្រះស៊ីសុវត្ថ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនបាន៨នាក់ សរុបបាន៩នាក់ (ស្រី៨)។

ក្រោយពេលចុះបង្គ្រាបសមត្ថកិច្ចបាននាំខ្លួនជនជាតិវៀតណាមទាំង៩នាក់ ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា យកទៅនាយកដ្ឋានអន្ដោប្រវេស៍ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីតាមច្បាប់៕




