ភ្នំពេញៈ ជីតាល្មោភកាមម្នាក់ បានចាប់រំលោភចៅស្រីចុងអាយុជាង២ឆ្នាំ រហូតហូរឈាមមិនឈប់ ខណៈម្តាយក្មេងស្រីទៅធ្វើការរោងចក្របាត់។
ករណីដ៏ហួសនឹងថ្លែងខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោចចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះល្ងាចម៉ោងប្រហែល៥ល្ងាច ពេលម្តាយចេញមកពីធ្វើការ ទើបបែកការ រហូតវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ទើបទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនជីតារូបនេះ។
ក្មេងស្រីរងគ្រោះឈ្មោះអាយុ២ឆ្នាំ១០ខែ ម្តាយឈ្មោះ ផាត ចន្ធូ អាយុ២៤ឆ្នាំ មុនរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជូលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកតាចុងល្មោភកាមរូបនោះ ឈ្មោះជឹម ចយ ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែរគ្នា មានស្រុកកំណើតនៅភូមិខ្មង់ ឃុំអូឬស្សី ស្រុកកំពង់ក្រឡាញ់ ខេត្តកំពង់ឆ្នាំង។
ម្តាយក្មេងស្រីរងគ្រោះ រៀបរាប់ថា នៅថ្ងៃកើតហេតុ គាត់ទៅធ្វើការរោងចក្រដោយយកកូនស្រីទៅផ្ញើជាមួយតានិងយាយឲ្យជួយមើលដូចសព្វដង លុះដល់ម៉ោង៥ល្ងាច ពេលគាត់ចេញពីធ្វើការវិញមកដល់បន្ទប់ឃើញកូនស្រីអង្គុយបត់ជើង ដោយមានប្រលាក់ឈាមចេញពីប្រដាប់ភេទ ពេលនោះគាត់ក៏សួនាំកូនស្រី ហើយកូនក៏បានរៀបរាប់ប្រាប់ដំណើររឿង។ លុះព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល ទើបនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យ ហើយគ្រូរពេទ្យបានបញ្ជាក់ថា ក្មេងស្រីត្រូវបានគេរំលោភ ដោយសារតែប្រដាប់ភេទតូចពេក ទើបធ្វើឲ្យហូរឈាមមិនឈប់បែបនេះ។ បន្ទាប់មក គាត់ក៏នាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ នគរបានចុះទៅធ្វើការឃាត់ខ្លួនជីតារូបនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ដើម្បីកសាងសំណុំរឿងចាត់ការផ្លូវច្បាប់៕