Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានរងរបួសបាក់ដៃ និងជើង ខណៈកំពុងឈរជួយលក់ដូរម្តាយមុខផ្ទះ ត្រូវម៉ូតូសង់កូរ៉េមួយគ្រឿង បើកលឿនជ្រុលទៅបុកពេញទំហឹងតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងស្រីរងគ្រោះឈ្មោះ ហេង ស្រីណុច អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូបង្កម៉ាក សង់កូរ៉េ ពណ៌ស្លាទុំ គ្មានពាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលមានទីលំនៅ ក្នុងភូមិ សង្កាត់កើតហេតុជាមួយគ្នា។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ កំពុងឈរមុខផ្ទះជួយលក់ដូរឪពុកម្តាយ ស្រាប់តែម៉ូតូបង្ក បើកល្បឿនលឿនពីកើតទៅលិចរេចង្កូតទៅបុកបណ្តាលឲ្យដួលរងរបួសបាក់ជើងខាងស្តាំ និងដៃស្តាំ។

ក្រោយកើតហេតុក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា ចំណែកម៉ូតូបង្កត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor