
ភ្នំពេញ៖ តំណាង គណបក្សខ្មែរក្រោក បានទៅយកទម្រង់ឯកសារ ១០០៨ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបំពេញកិច្ច ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ។



សូមជម្រាបថា រហូតមកដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៨នេះ គឺមានគណបក្សនយោបាយចំនួន២២ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត ហើយក្នុងនោះ មានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីរួចរាល់ ដែលរួមមាន៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។