Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ រថយន្តឡិចស៊ីស RX-450 ពណ៌ស សេរី​ទំនើបមួយគ្រឿង បើកបរលើផ្លូវ​សុខៗ ស្រាប់តែរេចង្កូត ជ្រុលធ្លាក់ចូល​ក្នុងទឹកភក់​ប្រឡាយ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងកណ្ដាលថ្ងៃ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣៣ (កែប-កំពត) ត្រង់ចំណុចភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើត គេឃើញរថយន្តឡិចស៊ីស RX-450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ​2AA-8767 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បើក​បោះពួយយ៉ាងលឿន ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតសំដៅទៅខាងស្តាំដៃ ហើយក៏ធ្លាក់ចុះទឹកប្រឡាយទាំងកំរោលតែម្តង។

ប្រភពខាងលើ បាន​ឲ្យ​ដឹងទៀតថា បន្ទាប់ពីកើតហេតុ គេឃើញស្ត្រីជាអ្នកបើកបរចេញពីរថយន្ត ដោយពុំមានរងរបួសអី្វទេ រួចគេចខ្លួនបាត់ភ្លាមៗ ដោយទុកឱ្យរថយន្តផឹកទឹកលេងក្នុងប្រឡាយមួយចម្អែត។

ក្រោយកើតហេតុក៏មានក្រុមអ្នកសារព័ត៌មានចុះមកថតផ្តិតយករូបភាព ប៉ុន្តែត្រូវបានរេរាំងពីសំណាក់បុរសម្នាក់ ដែលគេអះអាងថា ជាសាច់ញាតិរបស់ម្ចាស់រថយន្ត តែពុំមានប៉ះទង្គិតពាក្យសំដីធ្ងន់ធ្ងរនោះទេ។

បច្ចុប្បន្នបងប្អូនម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចចេញពីទឹកប្រឡាយ ដើម្បីយករថយន្តទំនើបនេះទៅជួសជុលវិញហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor