header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ក្មេងប្រុសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ខណៈដែលម្ចាស់តូចបានលួចដាក់ពង្រាយក្នុងតូបលក់ដូររបស់ខ្លួន ដោយសារតែមានការបាត់អីវ៉ាន់ញឹកញាប់ពេក។

ហេតុការណ៍ភ្ញាក់ភ្អើ​លខាងលើនេះ បានកើតឡើងតាំងពីចន្លោះម៉ោងប្រមាណជា៩យប់ថ្ងៃទី២៦ ឧសភា ២០១៨ រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី២៧ ឧសភា ២០១៨ម្សិលមិញ នៅចំណុចតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលបច្ចេកទេសរបស់ស្នងការនគបាលខេត្តកំពង់ឆ្នាំង ដែលចុះដល់កន្លែកើត បានឲ្យ​ដឹងថា ក្មេងប្រុសដែលស្លាប់នោះ ឈ្មោះ ហ៊ន សីហា ហៅ វិន អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ ហ៊ុន ហេម អាយុ៤២ឆ្នាំ ម្តាយឈ្មោះ ហ៊ូន សាមឿន អាយុ៣៨ឆ្នាំ  ដោយឡែកម្ចាស់តូប ដែលរាយខ្សែលួសឆក់កុមារខាងលើនេះ ឈ្មោះ ស៊ុចាន់ធីម ហៅម៉ៅ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ ជាមួយនិងជនរងគ្រោះ។

ប្រភពពីសមត្ថកិច្ចជំនាញ បានបន្តថា តាមចម្លើយសារភាពរបស់ឈ្មោះ ស៊ុ ចាន់ធីម ហៅម៉ៅ ដែលជាម្ចាស់តូបលក់ដូរ បានប្រាប់​ថា គាត់បានមកសុំដីរបស់បងប្អូន ដើម្បីសង់តូបលក់ដូរនេះយូរមកហើយ តែមិនដែលដេកនៅចាំតូបលក់ដូរទេ គឺពេលយប់តែងមកដេកនៅផ្ទះនៅទល់មុខនិងតូបលក់ ព្រោះកន្លងមកធ្លាប់បាត់របស់របរជាញឹកញាប់ណាស់មកហើយដោយសារតែអីចឹង ទើបរូបគេបានធ្វើការរាយខ្សែលួសធ្វើជាអន្ទាក់ បណ្តាលឲ្យ​ក្មេងខាងលើឆក់ស្លាប់មែន។

ក្នុងការចុះពិនិត្យសាកសពក្មេងរងគ្រោះខាងលើនេះ សមត្ថកិច្ចជំនាញបានដាក់ការសង្សយ័ថា  មុនពេលកើតហេតុកុមារងគ្រោះបានត្រឡប់មកពីដើរលេងនៅពេលយប់ ក៏បានលបចូលតូបរបស់ឈ្មោះ ស៊ុចាន់ធីម ដើម្បីយករបស់របរដូចមុនៗ ហើយក៏ត្រូវបានខ្សែភ្លើង ដែលម្ចាស់តូបបានរាយ បណ្តាលឲ្យឆក់​ស្លាប់តែម្តង  លុះព្រឹកឡើងដោយឃើញកុមារងគ្រោះដេកស្លាប់ចំណុចតូបលក់ដូរនេះ ហើយដែលសមត្ថកិច្ចដាក់ការសង្ស័យដោយឃើញសាកសពក្មេងប្រុសស្លាប់ទើបអូសចេញមកចោលខាងក្រៅចម្ងាយ​ប្រមាណជា៥ម៉ែត្រពីតូបលកដូររបស់ឈ្មោះ ស៊ុចាន់ធីម ហៅ ម៉ៅ ដោយនោះឡើងខ្លួនសាកសពកុមារងគ្រោះមានស្លាកស្នាមអូសរលាត់ផ្នែកខាងខ្នង និងរបូតខោ និងមានស្នាមរបួសផ្សេងៗទៀតផង។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី ប៉ុក វុទ្ធី បានឲ្យ​ដឹងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៨ ឧសភា ២០១៨នេះថា ម្ចាស់តូបឈ្មោះ ស៊ុចាន់ធីម ហៅ ម៉ៅ ត្រូវបានសមត្ថកិច្ចនគបាលការរិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគបាលខេត្ត បានធ្វើការឃាត់ខ្លួនពីបទមនុស្សឃាត់គិតទុកជាមុន និងបានកសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីនៅថ្ងៃនេះហើយ ។

គួបញ្ជាក់ថា ករណីបែបខាងលើនកើតមាន៣លើមកហើយនៅក្នុងខេត្តកំពង់ឆ្នាំង បណ្តាលឲ្យ​មនុស្សស្លាប់៣នាក់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post