header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ថ្លែងចេញពីទឹកដីស្រុករតនមណ្ឌល ខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកដែលបោះបង់ការបោះឆ្នោត គឺជាការបោះបង់សិទ្ធិរបស់ខ្លួនឯង។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា អ្នកដែលមិនទៅបោះឆ្នោត ហើយយកទឹកលាបថ្នាំសក់មកលាបដៃ គឺជាការបង្កើតទោសព្រហ្មទណ្ឌដោយខ្លួនឯង។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការមិនទៅបោះឆ្នោតមិនខុសទាស់ទេ ប៉ុន្តែអ្នកដែលយកទឹកថ្នាំលាប សក់មកជ្រលក់ដៃ ដើម្បីបំភ័ន្តសាធារណៈមតិនឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ។

សម្តេចតេជោ បានថ្លែងបែបនេះនៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅគ្រាដែល សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post