Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ស្រ្តីវ័យចំណាស់ម្នាក់ បាន​ប្រតិកម្មថ្នាំស្លាប់ ក្រោយពីមានអាការៈមិនស្រួលខ្លួន បានខលហៅពេទ្យឲ្យមកចាក់ថ្នាំ២ម្ជុល និងព្យួរសេរ៉ូមអស់៣កំប្លោក។

ករណីស្ត្រីប្រតិកម្មថ្នាំស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖១០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​ភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ស្រ្តីរងគ្រោះឈ្មោះ ជួន មាន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។

តាមការសាកសួរបំភ្លឺពីប្តីជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ឧសភា ២០១៨ ប្រពន្ធគាត់មានសភាព ឈឺក្បាល ហើយនិងក្អួតចង្អោរ មិនឈប់សោះ  ទើបទូរស័ព្ទហៅពេទ្យមកពីខេត្តធ្វើការព្យាលបាល ពេលនោះពេទ្យ​ចាក់ថ្នាំអស់២ម្ជុល និងដាក់​សេរ៉ូមព្យួអស់៣កំប្លោក រហូតដល់ថ្ងៃកើតហេតុខាងលើ ប្រពន្ធក៏បាន​បាត់បង់ជីវិតតែម្ដង។

បើកតាមការធ្វើកោសលវិច័យពីសមត្ថ​កិច្ចជំនាញ បានបញ្ជាក់ថា សពស្លាប់ដោយសារប្រតិកម្មថ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor