Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បញ្ហាគ្រោះថ្នាក់ចរាចរ កើតមានរាល់ថ្ងៃ ដោយសារការធ្វេសប្រហែលនៅលើដងផ្លូវ មានតែការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ទេ​ ទើបជារឿងដែលប្រសើរដើម្បីជាការកាត់បន្ថយនូវបញ្ហានេះ។

ជាក់ស្ដែងដូចវីដេអូមួយដែលត្រូវបានម្ចាស់រថយន្តបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការបើកបរនៅលើផ្លូវមួយ បញ្ច្រាស់នឹងរថយន្តធំៗចំនួន២ ហើយនៅពេលបើកទៅដល់រថយន្តទី២ ក៍ស្រាប់តែមានក្មេងម្នាក់រត់មកមិនបង្អង់ បណ្ដាលឲ្យរថយន្តកិនក្មេងនោះតែម្ដង។

ក្នុងករណីនេះដែរ មានការចោទសួរពីម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នេះថា៖ តើវាជាកំហុសអ្នកណា? ក្មេងអាយុ៧ឆ្នាំប្រើឲ្យមកបើកលុយវីង ឆ្លងផ្លូវ ឥឡូវមានបញ្ហាតើឡានជាអ្នកខុស១០០%ឬ ? សូមបញ្ចេញមតិយោបល់ខាងក្រោម ព្រោះភាគីខាងក្មេង ទាមទាលុយ ២០០០ដុល្លារ ជាសំណង។

ទស្សនាវីដេអូស្ដែងៗ ៖

ជាមួយគ្នានេះដែរ មានគណនីហ្វេសប៊ុកមួយបានលើកឡើងថា ៖

តាមរយៈវីឌីអូនេះរថយន្តហាក់មិនបានបើកបរក្នុងល្បឿនលឿននោះទេ ប៉ុន្តែអ្នកបើកបរហាក់មានភាពភាំងបន្តិចនៅពេលដែលក្មេងរត់ឆ្លងផ្លូវ។

កំហុសទី1ខាងភាគីក្មេងដែលឪពុកម្តាយបណ្តោយអោយរត់ឆ្លងផ្លូវដោយគ្មានចាស់ទុំចំលង ។

កំហុសទី2អ្នកបើកបរហាក់ភាំង និងស្លន់ស្លោបន្តិច ចំពោះសំណងគឺហាក់មិនត្រូវបានទាមទាទេ បើក្នុងនាមជួយជាទឹកចិត្តអាចជួយបាន សូមគោរព និងកោតសរសើរទឹកចិត្តម្ចាស់រថយន្តមិនរត់ចោលហេតុការណ៏ (មិនបុករត់)។ សំនួរសួរថាបើទាមទារសំណងហួសហេតុពេក ខាងភាគីរថយន្តអាចចោតសួរវិញថាតើជាចេតនា ឬទេប្រើក្មេងអោយរត់ចូលរថយន្ត??
សូមអរគុណ នេះគ្រាន់តែទស្សនៈផ្ទាល់របស់ខ្ញុំបាទ។ ចុងក្រោយសូមបងប្អូនដែលជាម្ចាស់រថយន្តទាំងឡាយគួរភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព ជាការការពាររាល់ហេតុការណ៏ផ្សេងៗ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor