Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ថ្លែងប្រាប់ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ មកពី៣ឃុំ ស្ថិតនៅស្រុកព្រៃ កប្បាស នៅពិធីផ្ដល់អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមខេត្តតាកែវ នាព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅបរិវេណវត្ត សមលាវ ស្ថិតនៅស្រុកព្រៃកប្បាស ឯកឧត្តម អ៊ូច ភា ប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ថា ព្រោះបើ កាលណាបងប្អូនប្រកាន់យក របៀបរស់នៅស្អាត និងមានអនាម័យល្អ វានឹង ជៀសផុត ពីជម្ងឺដង្កាត់ផ្សេងៗ និងមាន ឱកាសច្រើនសម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងផ្គត់ ផ្គង់ជីវភាព គ្រួសារប្រចាំថ្ងៃផងដែរ ប៉ុន្តែ បើបងប្អូនរស់នៅមិនស្អាត ហូបក៏មិនស្អាត វានឹង ធ្វើឲ្យយើង ខាតបង់ទាំងពេលវេលា និង លុយកាក់ច្រើនសម្រាប់ព្យាបាលជម្ងឺទៀតផង។

នៅក្នុងឱកាសចុះចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាសាខា ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា ប្រធានកតិ្តយសសាខាកាកបាទក្រហមខេត្ត ក៏បានពាំនាំ មកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនដោយក្តីនឹករំលឹក ដែលជា និច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន រើស អើងវណ្ណៈ ប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមប្រធានកិត្តិយសសាកខា បន្តទៀតថា ទីណាមានទុក្ខលំបាក និងមាន គ្រោះមហន្តរាយនានា ទីនោះតែងតែមានមន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្រ្តីកាកបាទក្រហម ចុះទៅដល់ភ្លាមៗ ពោលគឺកាកបាទក្រហមកម្ពុជា នឹងនៅជិតប្រជាពលរដ្ឋ ចុះជួយបងប្អូន គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយសារតែអត់អាហារ ដែលយើងមិនបានដឹងនោះឡើយ ។

ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងតែ ណែនាំទៅដល់មន្រ្តីកាកបាទក្រហម ពិសេសក្រុមយុវជនកាកបាទក្រហម ឲ្យចុះជួយ បងប្អូនប្រជាពលរដ្ឋណា ដែលមានទុក្ខលំបាកលើបញ្ហាជីវភាព ជួបគ្រោះធម្មជាតិនានា ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយទីទល់ក្រជាដើម ជាពិសេសគឺឧស្សាហ៍ចុះសាកសួរ សុខទុក្ខបងប្អូងប្រជាពលរដ្ឋឲ្យដល់ខ្នងផ្ទះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៍បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រោះបើ កាលណាបងប្អូនប្រកាន់យករបៀបរស់នៅស្អាត និងមានអនាម័យល្អ វានឹងជៀសផុតពីជម្ងឺ ដង្កាត់ផ្សេងៗ និងមានឱកាសច្រើនសម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាពគ្រួសារ ប្រចាំថ្ងៃផងដែរ ប៉ុន្តែបើបងប្អូនរស់នៅមិនស្អាត ហូបក៏មិនស្អាត វានឹងធ្វើឲ្យយើងខាតបង់ ទាំងពេលវេលា និងលុយកាក់ច្រើនសម្រាប់ព្យាបាលជម្ងឺ ។

អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាចំនួន ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor