header ads

Sponsor

រិទ្ធី

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងថា​​៖ ពិតណាស់​ការធ្វើ​យុទ្ធនាការ​ «​ដេក​ផ្ទះ ឈ្នះ​ឯង​» និង​យុទ្ធនាការ ​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​» ​នេះ គឺជា​ការបង្ហាញ​ក្តី​ស្មោះស្ម័គ្រ​របស់​អ្នកគាំទ្រ ទៅកាន់​គណបក្សនយោបាយ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ច្បាប់​ដែរ​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតរូបនេះ បាន​និយាយថា ការធ្វើ​យុទ្ធនាការ​អ្វីមួយ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក៏​មិនត្រូវ​ឲ្យ​ខុសពី​ច្បាប់​ឡើយ​។

​លោកប្រធាន គ.ជ.ប ពន្យល់ថា យុទ្ធនា​ការជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត គឺ​ត្រឹមត្រូវ​តាមច្បាប់​ដែល​បាន​ធានា​ស្រាប់ រីឯ​យុទ្ធនាការ​ «​ដេក​ផ្ទះ ឈ្នះ​ឯង​»​ ហាម​ពលរដ្ឋ​បោះឆ្នោត គឺ​ផ្ទុយ​ពី​ច្បាប់​ដែរ​បានចែង​។​

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦​ខិតជិត​មកដល់ ហើយ គ.ជ.បបានទទួស្គាល់គណបក្សនយោបាយ២០ ដោយអវត្តមានអតីគណបក្សសង្គ្រោះជាតិ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានធ្វើ​យុទ្ធនា​ការប្រឆាំង​គ្នា​ទៅវិញទៅមក ដើម្បី​បង្ហាញ​អារម្មណ៍​ពេញចិត្ត និង​មិន​ពេញចិត្ត ចំពោះ​ដំណើរការ​បោះឆ្នោត ដែលនិន្នាការ​ផ្សេងគ្នា​។ ពលរដ្ឋ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើមធ្វើ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» ចំណែករីឯ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​យុទ្ធនាការ ​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​»​។

សូមរំលឹកថា កាលពីថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌មានព្រមានថា៖ ការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំខ្មៅផ្សេងបន្លំថា ខ្លួនបានទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ចំណែកឯសម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ បើមិនទៅហើយយកទឹកថ្នាំលាបសក់ទៅលាបដៃបន្លំសាធារណជននឹងប្រឈមទោសព្រហ្មទណ្ឌ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post