Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីរសៀលថ្ងៃអង្គារ៍ ១កើត ខែជេស្ឋ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ លោក ខ័ណ្ឌ ចាន់សុផល បានផូសក្នុងផេគរបស់លោកថា  សូមគាំទ្រច្បាប់ថ្មី ៖ អ្នកមិនបានទៅចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ច ជាពលរដ្ឋ អ្នកនោះ និងគ្មានវាសនា បានចូលធ្វើការ រដ្ឋ ឬ ស្ថាបន័ឯកជន នោះទេ ។

សារដែលផូសលើផេគ

ទាក់ទងនឹងការប្រកាសខាងលើធ្វើឲ្យមានការចុច Like ,Share និងបញ្ចេញមតិយ៉ាងព្រោងព្រាតពីសំណាក់អ្នកលេងហ្វេសប៊ុក ជាមួយគ្នានោះដែរ លោក ផែង វណ្ណៈ ក៍មានការប្រតិកម្មយ៉ាងខ្លាំងៗថា ៖

គ្មានច្បាប់ថ្មីមកពីណាដែលចាប់ពលរដ្ឋមិនទៅបោះឆ្នោតដាក់គុកទេ​ ហើយក៏គ្មានច្បាប់ឆ្កួតណាចែងមិនអោយពលរដ្ឋដាក់ពាក្យចូលធ្វើការងាររដ្ឋ​ ឬ​ ការងារក្រុមហ៊ុន​ឯកជនដោយសារតែមិនបាន​បោះឆ្នោតនោះដែរ​ ។

​ សូមបងប្អូនកុំជឿការឃោសនាអកុសលរបស់ជនមួយក្ដាប់តូចដែលកំពុងធ្វើអោយមហាជនយល់ច្រលំមកលើរាជរដ្ឋាភិបាល​ ។​

ផែង​ វណ្ណៈ​ ហ៊ានធានាដាក់ជីវិតថា​ គ្មានច្បាប់ឆ្កួតដូចអ្នកលេង​ Facebook​ខ្លះ post នោះទេ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor