
កំពង់ស្ពឺៈ ថ្ងៃសិរីមង្គល បែ្រក្លាយទៅជាថ្ងៃបុណ្យសព ព្រោះតែប្អូនប្រុសបង្កើតប្រហារបងប្រុស១ដៃ បណ្តាលឲ្យស្លាប់។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរៀល ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង។
ប្រភព័ត៌មានបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុខាងលើ មានកម្មវិធីមង្គលការមួយរោង ដែលមានម្ចាស់ដើមការឈ្មោ លឹម មុំ ភេទស្រី អាយុ៤៨ឆ្នាំ។ ខណៈនោះ ស្រាប់តែមានទំនាស់ពាក្យសម្តីគ្នារវាង ជនរងគ្រោះឈ្មោះ លឹម ពឺន ភេទប្រុស អាយុ៤៦ឆ្នាំ នឹងជនដៃដល់ឈ្មោះ លឹម ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ រហូតឈានដល់ប្រើប្រាស់អំពើហិង្សាដាក់គ្នា។
ប្រភពបន្តថា ខណៈអ្នកទាំង២នាក់ឈ្លោះប្រកែកគ្នា ឈ្មោះ លឹម ពៅ បានស្ទុះទៅវាយឈ្មោះ លឹម ពឺន ១ដៃផ្ងារក្រោយបោកក្បាលទៅនឹងគោយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលតែម្តង។
គួរបញ្ជាក់ថា ម្ចាស់ដើមការ និងជនដៃដល់ រួមទាំងជនរងគ្រោះ គឺជាបងប្អូនបង្កើតនឹងគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងចាប់វាយខ្នោះជនដៃដល់យកទៅសួរនាំ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕
