Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខិតចូលមកដល់នៅប៉ុន្មានខែខាងមុខនេះ បញ្ហាអសន្តិសុខសង្គមហាក់កក្រើកបន្តិច។ កក្រើកក៏ព្រោះតែមានការបាញ់បោះយ៉ាងសេរីនៅក្នុងក្រុងភ្នំពេញ មិនថា កណ្ដាល ឬជាយក្រុងឡើយ ហើយជាក់ស្ដែង យប់ថ្ងៃអង្គារម្សិលមិញតែម្ដង មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះបើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែករណីនេះ ក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ ទាំងចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានប៉េអឹម និងប៉ូលិស ត្រូវបានគេរាយការណ៍មកថា បានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានចូលទៅកន្លែងកើតហេតុ ។

ករណីផ្ទុះអាវុធចេញពីផ្ទះវេរលុយ True Money ខាងលើ ជនបង្កបាញ់លើសពី១០គ្រាប់ ដែលត្រូវបានប្រភពបង្ហើយប្រាប់ថា បង្កឡើងដោយឈ្មោះ ជា ដែលគេស្គាល់ថា ជាក្មួយប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ជា។

លុះដល់ព្រឹកថ្ងៃទី០២ ខែឧសភា លោក ហ៊ុន ជា ត្រូវបាន សមត្ថកិច្ច នាំខ្លួនដើម្បីទៅធ្វើការសាកសួរ នៅនាយដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ក្រោយពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែ ចំណាត់ការបែប ណាគេនៅមិនដឹងនៅឡើយថា លោក ហ៊ុន ជា ត្រូវ ឃាត់ខ្លួនបញ្ជួនបន្តទៅតុលាការ ឬយ៉ាងណានោះទេ។ 

តាមប្រភពដែលឈានដល់ការបាញ់បោះនេះគឺផ្ដើមឡើងដោយជម្លោះ ពាក្យសម្តីជាប្រពន្ធ ក្រោយមក លោក ហ៊ុន ជា ក៏បាញ់ឡើងលើជា ច្រើន គ្រាប់នៅក្នុងផ្ទះរបស់ លោក តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor