
នៅព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាកកម្ពជាបានថ្លែងនៅលើផេគហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា ៖
ខ្ញុំសូមប្រកាសសារជាថ្មីថា ចំពោះការប្រឡងចូលក្របខ័ណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ ពីព្រោះដូចជាអ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយចង់ធ្វើជាមន្ត្រីរាជការសុខាភិបាលផ្នែកពេទ្យ តែបែរជាហួសពេលហួសអាយុ។ ប៉ុន្តែពេលនេះ ទោះអាយុប៉ុន្មានក៏អាចប្រឡងចូលបានដែរ។
ប៉ុន្តែចំពោះការស្នើសុំខ្ញុំអោយការលើកលែងឬបន្ឋូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យគឺមិនអាចធ្វើបានឡើយ។ ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផង បានជាប់គឺគ្មានបែបនេះទេ៕
