
នារសៀលថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ នេះ អ្នកលេងហ្វេសប៊ុក កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងវីដេអូដែលលួចថតបាន ជាប់មន្តី្រប៉ូលិស ប៉ុសិ្ដ៍អូរឡាំពិក បានប្រើប្រាស់អំពើហិស្សាទៅលើស្រ្តីម្នាក់ ក្រោយនគរបាលហៅត្រួតពិនិត្យដោយសារតែគ្មានពាក់មួកសុវត្ថិភាព ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយមហាជនប្រតិកម្មទៅលើនគរបាលរូបនេះ និងមានការចូលរួមពី នាយឧត្តមសេនីយ៍ជួន សុវណ្ណ ដោយបព្ជាឲ្យចាប់មន្ត្រីនគរបាលរូបនេះ ចាត់វិធានការតាមច្បាប់ នឹងសំណូមពរជួបនារីរងគ្រោះ ដើម្បីសូមទោសជំនួសមន្ត្រីរបស់លោក ។
មិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មន្ត្រីនគរបាលដែលប្រើប្រាស់អំពើហិង្សារូបនេះ ដោយមាន ឈ្មោះ កៅ សំអុល មកកាន់ស្នងការដ្ឋានដើម្បីអនុវត្តន៍វិន័យកងកម្លាំងនគរបាលជាតិ ។

ទាក់ទងនឹងមូលហេតុដែលឈានដល់ការប្រើប្រាស់ នូវអំពើហិង្សា ទះកំភ្លៀងស្ត្រីរូបនោះ គឺដោយសារតែស្ត្រីរូបនោះ បានក្រវៀសដៃ ខណៈកំពុងអនុវត្តច្បាប់ដោយ ស្ត្រីរូបនេះ មិនបានពាក់មួកសុវត្ថិភាព ជួនពេលនោះ បានធ្វើឲ្យធ្លាក់ទូរស័ព្ទដៃរបស់ លោក កៅ សំអុល បែក ទើបធ្វើឲ្យលោកមានការខឹងសម្បារ រហូតទះកំភ្លៀងតែម្ដង ។

វីដេអូ៖