header ads

Sponsor

រិទ្ធី

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រមទាំងសហការី កំពុងជួបទូតជប៉ុនដើម្បីពន្យល់អំពីភាពមិនប្រក្រតីនៃការគូសសន្លឹកឆ្នោតដែលបានកើតឡើងរៀលរាល់អណត្តិ នារសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុករបស់គណបក្ស LDP។

នៅក្នុងជំនួបជាមួយមន្ត្រីទូតជប៉ុន នៅភ្នំពេញ លោក ខឹម វាសនា ផ្តោតសំខាន់ទៅលើដំណើរការប្រព្រឹត្តិទៅនៃការគូសសន្លឹកឆ្នោត ដែលលោករកឃើញថា មានភាពមិនត្រឹមត្រូវ ហើយដែលជារៀងរាល់អាណត្តិ អតីតគណបក្សសង្រ្គោះជាតិ មិនដែលអើពើសើរើអំពីបញ្ហានេះឡើយ។

លោកប្រមុខបក្សLDPគូសបញ្ចាក់ថា សន្លឹកឆ្នោតដែលគូសតាមតែការផ្តល់សញ្ញាពីគណបក្សប្រជាជនកម្ពុជា ដែលគេឱ្យសមាជិករបស់ខ្លួនចុះទៅមូលដ្ឋាននានា បង្រៀនប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោត តាមទម្រង់ដែលគេចង់បាន គឺគូសរបៀបណាក៏ដោយ ក៏ គ.ជ.ប ចាត់ទុកជាសន្លឹកឆ្នោតយកជាការបានទាំងអស់។ តាមរបៀបនេះឯងដែលផ្តល់ជាសញ្ញាមិនប្រក្រតីនៃការគូសសន្លឹកឆ្នោត ព្រោះអាចឱ្យគេចំណាំអ្នកបោះឆ្នោតបាន។

ការគូសសន្លឹកឆ្នោត តាមរបៀបបែបណាក៏បាននេះ វាផ្ទុយនឹងច្បាប់របស់ គ.ជ.ប ដែលចែង ត្រង់ចំណុច ៨.១១.២.៣ អំពីការគូសសន្លឹកឆ្នោតមានសញ្ញា ឬរូបភាពផ្សេងៗ ដែលនាំឱ្យគេស្គាល់​អត្តសញ្ញាណអ្នកបោះឆ្នោត ថា "សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬ ហត្ថលេខា ឬសញ្ញាដែលនាំឱ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត" ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post