Sponsor
អាម៉ាប៉ាប៉ាញ៉ូស

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា៖ « ការ​កំណត់​តម្លៃ​សាំង​ធម្មតា​នៅ​លើ​ទីផ្សារ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​អ្នកក្រ ព្រោះ​អ្នកក្រ​ភាគច្រើន​ប្រើ​ប្រេងសាំង​ធម្មតា ចំណែក​អ្នកមាន​ឡាន​ទំនើប​ៗ គេ​ចាក់​សាំង​ល្អ ដើម្បី​ឲ្យ​ម៉ាស៊ីន​ឡាន​ដំណើរការ​ល្អ ដូចនេះ យើង​មិន​ព្រួយ​ពី​ការ​ឡើងថ្លៃ​លើ​ប្រភេទ​សាំង​ស៊ុប​ពែរ​ទេ » ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម

បន្ទាប់ពីការលើកឡើងខាងលើរួចមក ធ្វើឲ្យមានមតិរិះគន់ជាច្រើនពីអ្នកលេងហ្វេសប៊ុក ហើយក្នុងនោះដែរ ប្រធានគណបក្សខ្មែរក្រោក ក៍មានការប្រតិកម្មផងដែរថា ទាក់ទងនឹងរឿងបែងចែកវណ្ណៈ​សាំងនេះ ដោយលោកបានលើកឡើងថា ៖

សូម្បីតែចាក់សាំងក៏ត្រូវបែងចែកវណ្ណៈដែរ

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សាំងថ្លៃ Super ជាសាំងអ្នកមាន ឯសាំងថោក Regular ជាសាំងអ្នកក្រ 😂 ចប់ហេីយលោករដ្ឋមន្ត្រី ចុះម៉ាស៊ីនយានយន្តរបស់អ្នកក្រគ្នាមិនត្រូវការសាំងល្អទេឬ ?

ឯលោកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថាសាំងនៅស្រុកខ្មែរថ្លៃមកពីខ្មែរមិនទាន់ចេះផលិតសាំង ។ ចុះអង្កាលបានចេះផលិតទៅក្រែងប្រទេសខ្លាតោសេដ្ឋកិច្ចហ្អី

ខ្ញុំថាទ្រាំរិះគន់មន្ត្រីអស់នេះមិនបានឡេីយ ការពិតបញ្ហាសាំងនេះមិនពិបាកដោះស្រាយសោះ តែទាំងរដ្ឋមន្ត្រី មន្ត្រីពាក់ព័ន្ធបែរជាធ្វេីលំលំ និយាយយកតែរួចខ្លួន
ពលរដ្ឋរស់ដោយស្មេីភាពគាត់ចង់បានសាំងថោក មិនមែនសាំងមានថ្លៃមានថោកមានវណ្ណៈ អញ្ចឹងទេ លោកឯងនិយាយរបៀបកូនក្មេងអញ្ចឹង

ពលរដ្ឋសុទ្ធតែដឹង ថានៅកម្ពុជាសាំងភាគច្រេីន ពាណិជ្ជករ ខ្លះនាំចូលសាំងគេចពន្ធ តែលក់ក្នុងតម្លៃមានពន្ធ ! រដ្ឋគួរដេញជេីងអាអ្នករកស៊ីខូចនឹងខ្លះហេីយឥលូវរដ្ឋចាំបាច់ត្រូវបន្ធយពន្ធសាំងហេីយបង្ខំអោយពាណិជ្ជករចាំបាច់ត្រូវបញ្ចុះតម្លៃ នោះវាក៏មិនខាតប៉ុន្មានដែរព្រោះសាំងដែលឈ្មួញនាំចូលអត់ពន្ធដែលធ្លាប់លក់ចំណេញគគ្រឹកគគ្រេងក្នុងតម្លៃមានពន្ធអាចនឹងភ្ញាក់ខ្លួន

សួរថាបេីគ្រាន់តែបន្ថយពន្ធចំណេញពលរដ្ឋយេីងសោះ កាត់បន្ថយការចំណាយគាត់សោះតេីវាខុសទាស់អី
ចំណេញពលរដ្ឋឯងសោះហ្នឹង

ឯលោកអ្នកនាំពាក្យវិញ បេីលោកនាំពាក្យនិយាយអោយតែរួចខ្លួនបែបហ្នឹង លោកលាឈប់ពីតំណែងចុះ បេីកម្ពុជាមិនទាន់ចេះផលិតសាំងបានសាំងវាថ្លៃ ចុះស្ថានីយបូមប្រេង ប្លុក A ប្លុក D នោះកាលណាបានកម្ពុជាទទួលបានផល ? ម៉េចមិនលាតត្រដាងរបាយការណ៍ជាសាធារណៈមក ចាំបាច់លាក់លៀមអ្វីម្លេះលោក ?

ហេីយបេីគ្រាន់តែបច្ចេកទេសសាំងសោះផលិតមិនបានដែរ មិនដឹងត្រង់ណាដែលសម្គាល់ថាប្រទេសជាខ្លាសេដ្ឋកិច្ចនោះ ព្រោះគ្រប់យ៉ាងសុទ្ធតែនាំចូលពីបរទេសទាំងអស់ហ្នឹង ។

ខ្ញុំថាវប្បធម៌ដោះសារគួរបញ្ឈប់ ដោយបង្កេីតវប្បធម៌ដោះស្រាយជាកំហិត ក្រសួងពាណិជ្ជកម្មត្រូវទទួលខុសត្រូវបញ្ហានេះជាបន្ទាន់
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor