
ព្រៃវែងៈ មេប៉ូស្តិ៍រដ្ឋបាលនគបាលឃុំព្រៃព្នៅ ឈ្មោះ មឿង រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខងាមេប៉ុស្តិ៍ស្រុកពារាំង ខេត្តព្រៃវែង រងកាចោទប្រកាន់ និងរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា ជាមេប៉ូស្តិ៍ដៃរហ័ស ជើងរន្ទះ ខាងប្រើអំពើហិង្សារ នៅពេលជនសង្ស័យត្រូវបានវាយខ្នោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានករណីបង្កទំនាស់ក្នុងគ្រួសារមួយ បានកើតឡើងចំកណ្ដាលថ្ងៃចូលឆ្នាំខ្មែរ កាលវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ទំនាស់រវាប្ដីនិងប្រពន្ធ ប្ដីមានឈ្មោះ យន់ ពៅ អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ ប្រពន្ធឈ្មោះ ហ៊ន ឡៃហឿន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានកូន៣នាក់ក្នុងបន្ទុក មានលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
បើយោងតាមសម្ដីប្ដីប្រពន្ធនេះ បានប្រាប់ថា រឿងនេះផ្ដើមចេញពីការដៀមដាមរឿងបងថ្លៃជំពាក់លុយ ទើបបង្កឲ្យមានទំនាស់រវាងប្ដីនឹងប្រពន្ធ ឈានទៅដល់ការគុបចានត្រូវជើងសរសរផ្ទះ ខ្ទាតអំបែងចានមកត្រូវប្រពន្ធ ក៏កើតជារឿងធំឡើង ឈានដល់ដុតចង្ក្រានដាំបាយក្រោមផ្ទះឆេះមានស្នាមប្រហោងប៉ុនចានចង្កិះ ពេលនោះបងថ្លៃងក៏តេហៅមេប៉ូស្ដិ៍ ឲ្យមកអន្តរាគមន៍ភ្លាមៗ គាប់ជួនពេលនោះជនសង្ស័យជាប្ដី បានឡើងលើផ្ទះដោយក្នុងផ្ទះមានសភាពងងិត ក៏បានយកទានមួយដើម មកដុតបំភ្លឺយកអាវយឺតពណ៌ក្រហម នៅក្នុងទូមកពាក់ ពេលនោះមេប៉ូស្ដិ៍ក៏មកដល់ បានហៅឲ្យចុះពីលើផ្ទះ ពេលមកដល់ដីមេប៉ូស្តិ៍ និងបក្ខពួកបានចាប់វាខ្នោះ ហើយមេប៉ូស្តិ៍រូបនេះ បានវាយតាមទំនើងចិត្ត ទាល់តែធ្លាក់ឈាមតាមមាត់ ដូចមានគំនុំពីពេលណា ទោះជាជនសង្ស័យ និងប្រពន្ធលន់តួសុំអង្វរតាមវិធីណា ក៏មេប៉ូស្តិ៍មិនលើកលែងដែរ រហូតអូសយកទៅប៉ូស្តិ៍ ។

ពេលនោះបងថ្លៃប្រុស ឈ្មោះ លីម ហេង អាយុ៥៦ឆ្នាំ បានអូសច្រវ៉ាក់មកដាក់ជនសង្ស័យ នៅក្រោមដើមកាខុបតាមសម្ដីរបស់បងថ្លៃ បន្ទាប់មកមេប៉ូស្តិ៍រូបនេះ ក៏បន្តធ្វើទារុណកម្ម ដោយយកដំបងឆក់មកឆក់ និងវាយតាមទំនើងចិត្តដដែល ទោះជាសុំអង្វរយ៉ាងណាក៏ដោយ លុះព្រឹកឡើងប្រពន្ធ ក៏ទៅសុំអង្វរសុំយកប្ដីយកមកផ្ទះវិញ ប៉ុន្តែមេប៉ូស្តិ៍រូបនេះ សុំប្រាក់២០ម៉ឺនរៀល ជាថ្នូរទៅនិងការដោះលែង ។
អ្នកមីង បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលមេប៉ូស្តិ៍រូបនេះ ប្រើអំពើហិង្សារមកលើប្រជាពលរដ្ឋក្នុងភូមិព្រៃព្នៅ។ ចុះនៅក្នុងឃុំព្រៃព្នៅមានប៉ុន្មានភូមិ? ហើយប្រពលរដ្ឋដែលត្រូវមេប៉ូស្តិ៍វាយខ្នោះ ហើយប្រើអំពើហិង្សារដូចករណីក្នុងភូមិព្រៃព្នៅនេះ? ដូចនេះទើបប្រពន្ធជនសង្ស័យ បានពឹងពាក់អ្នកសារព័ត៌មាន ឲ្យជួយចេញផ្សាយនឹងបានលាតត្រដាងរឿងរ៉ាវរបស់អ្នកមីង ឲ្យមហាជននិងមជ្ឈដ្ឋាទូទៅបានដឹង ទើបប្ដីរបស់ខ្ញុំហ៊ានចូលស្រុកវិញ ។

ជនរងគ្រោះក្នុងអំពើហិង្សា ដែលបង្កឡើងដោយឈ្មោះ មឿង រី ជាមេប៉ូស្តិ៍នេះ លោកបានសុំអង្វរដល់ក្រុមការងារបក្ស ប្រមុខថ្នាក់ដឹកនាំ ជួយរកនូវភាពយុត្តិធម៌ជូនជនរងគ្រោះក្នុងអំពើហិង្សារនេះផង ពិសេស លោកអភិបាលខេត្ត ក៏ដូចជា លោកស្នងការខេត្ត មេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង។ ខណៈនោះដែលអ្នកសារព័ត៌មាន បានតេទៅមេប៉ុស្តិ៍ ពីករណីនេះ គាត់ឆ្លើយថា ក្នុងនាមខ្ញុំត្រូវចុះបង្រ្កាបជានិច្ច ព្រោះអាជនសង្ស័យប្រហើនណាស់៕



