
ភ្នំពេញៈ បុរសស្រ្តី២នាក់ ជិះម៉ូតូសេ១២៥មួយគ្រឿង អត់ពាក់មួកសុវត្ថិភាព អត់កញ្ចក់មើលក្រោយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ចាប់ឃាត់ តម្រូវពិន័យទៅតាមគោលការណ៍ច្បាប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បែរជាម្ចាស់អ្នកជិះទាំង២នាក់ ស្រែកឡូឡាថា ចាប់ម៉ូតូអត់ច្បាប់ទៅវិញ។

ជនប្រុសស្រីខាងលើ មិនស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ អនុវត្តន៍ច្បាប់ចរាចរណ៍ចាប់ឃាត់ ដើម្បីពិន័យតាមគោលការណ៍ច្បាប់ ទោះជាប្រាប់ ពន្យល់ អប់រំផ្លូវច្បាប់យ៉ាងណា នៅតែមិនទទួលកំហុសខ្លួន សម្តីមាត់ធំធ្ងន់ៗទៅលើមន្រ្តីនគរបាល ខណៈដែល សួរទាមទារកកញ្ចក់។

ក្រោយពីពិន័យរួច យកកញ្ចក់មួក មកបង្ហាញ ចាប់ភ្ជាប់ម៉ូតូ ហើយទើបអនុញាតិឲ្យវិលត្រឡប់ទៅវិញ ៕
