Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ ឪពុកចិត្តអប្រិយលើកដៃប្រហារកូនស្រីខ្លួនឯង ដែលទើបមានអាយុ២ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារឈ្លោះប្រកែកគ្នាជាមួយប្រពន្ឋខ្លួន ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣និង១៧នាទី នៅភូមិ ព្រៃតាហ៊ូ សង្កាត់តាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កដោយជនឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរជាកម្មករ នៅខេត្តសៀមរាប មុនពេលកើតហេតុ ជនបង្កខាងលើបាន ឈ្មោះប្រកែកគ្នាជាមួយប្រពន្ឋខ្លួន មានឈ្មោះ ផុន វុទ្ធី អាយុ៣១ឆ្នាំ នៅភូមិឃុំកើត ហេតុខាងលើ មុខរបរលក់ដូរ មានកូនស្រីឈ្មោះ មុន្នី ភ័ក្រ ភេទស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់។

ប្រភពដដែលបានបន្តថា  ប្ដីប្រពន្ឋមួយគូរនេះ បានព្រមព្រៀង ផ្ដិតមេដៃលេង លះគ្នា តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧កន្លងមកហើយ ប៉ុន្តែនៅថ្ងៃកើតហេតុ ជនបង្កខឹងនឹងប្រពន្ឋខ្លួន ដែលមិនព្រមឲ្យខ្លួនយកកូនស្រី មកលេងជាមួយខ្លួន ជាហេតុបានបណ្ដាលខ្លួនគេ ខឹងសម្បារជាខ្លាំង បានទាញកំបិតចិតត្នោតមុតស្រួច កាប់មកលើកូនស្រីខ្លួនដែលទើប មានអាយុ២ឆ្នាំរងរបួស ត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាក្បាល) និងពីរកន្លែង ទៀតត្រូវចំកពីរកាំបិតដល់ឆ្អឹងក ក្រោយពីកាប់កូនរួច ជនបង្កបានលេបថ្នាំប៉ងធ្វើអត្ត ឃាតខ្លួនឯង តែត្រូវបានជួយសង្គ្រោះទាន់ពេលនៅពេទ្យឯកជន៥១៥

(គ្លីនិចវៀតណាម) នៅក្នុងខេត្តកំពង់ធំ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor