Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨នេះ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិតបង្គាប់ ស្តី​ពី​ ការ​ផ្អាក​ការងារ​បណ្តោះអាសន្ន ដោយបាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ ចំពោះ​លោក​អនុសេនីយ៍ទោ​ កៅ​ សំ​អុល​ ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

លោកស្នងការ​លើក​ឡើង​ថា​ ចំពោះមូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​ការងារ​មន្ត្រី​នគរបាល​ ឋា​ន្ត​រ​ស័ក្តិ​អនុសេនីយ៍ទោ​នេះ​ ដោយសារ​នគរបាល​រូ​ន​នេះ​ បញ្ចេញ​អាកប្បកិរិយា​ ឬ​ពាក្យ​សម្តី​គ្មាន​សីលធម៌​ អមនុស្សធម៌​ ខ្វះ​សុជីវធម៌​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​របស់​នគរបាល​ជាតិ​។​

ទោះបីជា លោក​អនុសេនីយ៍ទោ​ កៅ​ សំ​អុល ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន​ តែសា​ម៉ី​ខ្លួន ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​ រៀង​រាល់​ម៉ោង​ធ្វើការ​ ដើម្បី​កែប្រែ​កំហុស​ឆ្លង​ និង​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​ រីឯ​ប្រាក់ខែ​របស់​ប៉ូលិស​នេះ​ ត្រូវ​បង្វែ​ មក​បើក​ជា​សាច់ប្រាក់​ឲ្យ​សា​ម៉ី​ខ្លួន​រៀង​រាល់​ខែ​។​

លិខិតបង្គាប់

សូមជម្រាបជូនថា ​នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៨​ មន្ត្រីនគរបាល​ប៉ុស្តិ៍​ ដែល​ទះកំផ្លៀង​លើ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​នោះ​ ត្រូវ​បាន​ហៅ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ ហើយមន្ត្រីនគរបាល​នោះ​ បាន​សុខចិត្ត​ធ្វើ​លិខិត​សុំ​ទោស​លើ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ខុសច្បាប់​នោះ​។​

ទាក់ទងនឹងមូលហេតុឈានដល់អំពើហិង្សា ​បើតាមឃ្លី​ប​វិ​ដេ​អូ​ ដែល​គេ​បង្ហោះ​ បង្ហាញ​ថា​ ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ បាន​ល្មើសច្បាប់​ ដោយ​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ផង​ និង​មិន​ពាក់មួក​សុវត្ថិភាព​ផង​​ ស្ត្រី​នោះ​ ថែម​ទាំង​ជេរ​ប្រមាថ​សមត្ថកិច្ច​ និង​មិន​ព្រម​ចុះ​ពីលើ​ម៉ូតូ​ថែម​ទៀត​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor