
វត្តមានកំពូលដើរម៉ូដ ហ្វីលីពីន លោក Sinon Loresca ចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ ម្សិលម្ងៃ មិនត្រឹមតែគ្រាន់តែមកទស្សនាតែមួយមុខទេ គឺលោកបានធ្វើកម្មវិធី សប្បុរសធម៌ ដោយមានការចូលរួមពីបរវកញ្ញា ជាច្រើនរូបផងដែរ និងមានកម្មវិធីចែក សៀវភៅប៊ិច វត្ថុអនុស្សាវរីយ៍ ជូនប្អូនៗសិស្សានុសិស្សទៀតផង។


អ្វីដែលជាការចាប់អារម្មណ៍ទៀតនោះ គឺលោក ខណ្ឌ ចាន់សុផល ដែលល្បីខ្លាំងលើរឿង ច្បាប់ថ្មីអ្នកមិនទៅបោះឆ្នោត នឹងគ្មានឱកាសធ្វើការងាររដ្ឋ និងឯកជននោះ គឺបែរជាមានការមិនពេញចិត្ត បែបរើសអើងភេទទៅវិញ ដោយលោក បានប្រកាសតាមរយៈផេគលោកថា ៖
វប្បធម៍នេះ សង្ស័យស្រូបទាញ សិស្សសាលា តូចៗ អោយ ដក់ជាប់ក្នុងខួរក្បាលយ៉ាងណានោះទេ?
បើខ្ញុំជានាយកសាលា ខ្ញុំមិនអនុញ្ញាត្តិអោយមានរូបភាព កខ្វក់បែបនេះ ក្នុងសាលានោះទេ ព្រោះវាប៉ះពាល់ ដល់អារម្មណ៍សិស្សានុសិស្ស យើង អោយកាន់តែរៀនសូត្រតាមទង្វើរផ្តេសផ្តាស ភេទទី៣ ច្រើនៗទៅដូចនៅប្រទេសថៃជាដើម។ល។



ក្រោយសាររើសអើងនេះ បានផូស ធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការមិនពេញចិត្តជាច្រើន ដោយអ្នកខ្លះបានលើកឡើងថា ៖
និយាយទៅ ខ្ទើយខ្លះ ក៏វាគ្រាន់បើជាងមនុស្សខ្លះ តាំងខ្លួនថាល្អជាងគេ តែធាតុពិត ហួសនិយាយ....
ចំទៅជាចឹងទៅ ...បងផល គិតដល់ណាហេីយ ..? សមត្ថិភាពគាត់អាចរកលុយរាប់មុឺនដុល្លា .. គ្រាន់បេីជាង បងផលឯងដែរ ..គាត់មានលុយ ហេីយជាភេទទី៣ ចុះចែកអំណោយដល់កុមារ អត់បានដែរ ? រេីសអេីងមេស ? តេីគាត់ភេទទី៣ គាត់មិនអាចផ្តល់ក្តីស្រលាញ់ដល់កុមារអត់បានដែរ ?តេីគាត់កេីតមកចង់បានភេទទី៣ ? ធ្វេីមិចបេីគាត់ចឹង ..? បងផលឯងគិតថា បងផលឯងមានកូនប្រុសដែរ ប្រយត្ន័កូនបងឯងទៅជាចឹង ? រឺ ក៏មានកូនលេីកក្រោយ កេីតមកភេទទី៣ ... សូមអោយទៅជាចឹងទៅចុះ កូនលេីកក្រោយ ..សាធុៗ
គេខំស្កាត់មកពីណាពីណីមករកលុយជួយកុមារហើយនៅមកទើសគេទៀតពូអើយពូ ពូបានយកសៀវភៅ១ក្បាលទៅអោយក្មេងនៅទីនោះនៅ
ពាក្យចាស់លោកថា “ បើមិនជួយចូក ជួយចែវ កុំយកជើងរាទឹក “ អ្នកថាមិនមិនដូចអ្នកធ្វើ បើអង្គុយតែផ្ទះចុចតែហ្វេកបុកទេ សូមកុំដៀលអ្នកដែលគេធ្វើ រៀនបើកចិត្តឲ្យទូលាយផង ចិត្តចង្អៀតពេកប្រយ័ត្នស្ទះខ្យល់ណាលោកពូ






វីដេអូផ្សេងៗជាច្រើនទៀត ៖

