នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យដោយសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី ចាប់ពីថ្ងៃនេះតទៅ។
បើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការចេញក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បី អបអរសារទរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមានាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ព្រះវស្សា៕
សូមទស្សនាទាំងអស់គ្នា៖