
ព្រះវិហារៈ យ៉ាងហោចណាស់មនុស្សម្នាក់ បានបាត់បង់ជីវិត ដោយសារករណីផ្ទុះគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាមកប់ក្នុងដី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វែន វួន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិរុងរឿងពីរ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ច បន្តថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០៖១០នាទីព្រឹក ជនរងគ្រោះបានបើកត្រាក់ទ័រម៉ាកគូបូតា លេខ៧០៤០ ទៅព្យួរដីនៅត្រង់ចំណុចខាងកើតវរ៣៩៣ ដែលមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្ទះ ស្រាប់តែកំពុងធ្វើការព្យួររាស់ក៏បានប៉ះជាមួយគ្រាប់មីនដែលកប់នៅក្នុងដី បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕



