
កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ព្រមទាំងបណ្តាញព័ត៌មាននាៗក្នុងស្រុក ពិតជាមានការភ្ញាក់ផ្អើល និងបានចេញផ្សាយព្រោងព្រាត បន្ទាប់ពីតារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត ចេញមុខប្រកាស់ការពិតថាខ្លួន គឺមានប្រពន្ធ និងកូនចំនួន៣នាក់ ហើយបានចាប់ដៃរស់នៅជាមួយគ្នាតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ប៉ុន្តែមហាជននៅតែមិនទាន់បានឃើញមុខភរិយារបស់លោកច្បាស់នៅឡើយទេ ដោយលោកគ្រាន់តែបង្ហោះរូបៗកូនៗតែប៉ុណ្ណោះ។

ដោយឡែក នៅព្រឹកនេះ គេបានឃើញមុនមាត់ច្បាស់ របស់ ភរិយា ម្ចាស់បទ “ស្ទឹងត្រែងបងអើយ” គឺ ខេមរៈ សិរីមន្ត ហើយ ដោយលោកបានដឹកដៃភរិយា ចូលរួមនៅក្នុងកម្មវិធី ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥៥។

អ្វីដែលកាន់តែពិសេសនោះ គឺលោក ខេមរៈ សិរីមន្ត បានបង្ហោះសារបែបនេះថា:

ការជួយគ្នាទៅវិញទៅមកគឺជាតួនាទីរបស់យើងទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងភរិយារីករាយណាស់ដែលបានចូលរួមថវិការជាមួយសម្ដេចនឹងកាកបាទក្រហមកម្ពុជានៃយើង

ជាក់់ស្តែង ក្រោយបានឃើញបែបនេះហើយ មហាជនជាច្រើនបានលាន់មាត់សរសើរថាភរិយារបស់ តារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាស្រស់ស្អាតមិនចាញ៉តារាសិល្បៈទេ និងបានជូនពរលោកនិងភរិយា មានសុខភាពល្អ បរិបូណ៍ ស្រលាញ់គ្នាដល់ចាស់ និងទទួលបានការគាំទ្រពីទស្សនិចជនកាន់ច្រើនឡើងៗ។





