Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ នគរបាលខេត្តសៀបរាប បានឲ្យ​ដឹងថា មានករណីផ្ទុះកង់រថយន្ដ បណ្ដាលឲ្យ​ឆាបឆេះស្ទើរទាំងស្រុង នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ហើយភ្លើងនិងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៥ទៀបភ្លឺ។

លោកឧត្ដមសេនីយ៍ត្រី ភឹង សម្បតិ ស្នងការរងទទួលផែនការិល័យ នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យ​ដឹងថា រថយន្ដភ្លៅ៥ ដឹកអី​វ៉ាន់ចាប់ហួយមួយគ្រឿង​ បានផ្ទុះកង់បណ្ដាលឲ្យ​ឆេះ នៅចំណុចព្រៃកាស្យា ចន្លោះគីឡូម៉ែត្រលេខ ២៥-២៦ លើផ្លូវជាតិលេខ ៦៧ ភូមិសាលាក្រវ៉ាន់ ឃុរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក បានបញ្ជាក់ថា អ្នកបើកបររថយន្ដឈ្មោះ អឿន សុវណ្ណទីនាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូដឹម ឃុំជំពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក បានបញ្ជាក់បន្ថែមទៀតថា ករណីអគ្គិភ័យនេះ មានរថយន្ដពន្លត់អគ្គិភ័យ​៤គ្រឿងចេញជួយអន្តរាគមន៍ក្នុងនោះមាន៖ ទី១ រថយន្ដស្រុកវ៉ារីន១គ្រឿង ទី២ រថយន្ដស្រុកប្រាសាទបាគង០១គ្រឿង ទី៣ រថយន្តការិយាល័យខេត្ត២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ដ។ ករណីនេះ ពុំបណ្ដាលឲ្យ​មនុស្សរងរបួស ឬគ្រោះថ្នាក់ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor